លោក J.Y. Park ចេញបទចម្រៀងថ្មី ស្វាគមន៍ប្រិយមិត្តនៅ ខែមេសា

កូរ៉េ៖ ក្រោយទទួលការគាំទ្រ ខ្លាំងតាមរយៈបទចម្រៀង “Who’s Your Mama?”  ផលិតករដំណាងឲ្យ លផិតកម្ម JYP Entertainment លោក J.Y. Park បានប្រកាសថាខ្លួន នឹងជួបអ្នកគាំទ្រនៅ ខែមេសាខាងមុខនេះ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ ៤៤ឆ្នាំ J.Y. Park នឹងវិលមកជួបអ្នកគាំទ្រវិញ នៅពាក់កណ្តាល ខែមេសាខាងមុខនេះ ជាមួយបទចម្រៀងថ្មី ក្រោយបទចម្រៀង “Who’s Your Mama?” ទទួលការគាំទ្រយ៉ាងខ្លាំង កាលពីឆ្នាំ២០១៥ កន្លងទៅ ។

ការប្រកាសថ្ងៃត្រឡប់មកវិញរបស់ J.Y. Park នេះដែរគឺជាដំណឹងល្អ សម្រាប់ប្រិយមិត្តរបស់ JYP Entertainment ក្រោយមានដំណឹងថា ក្រុមចម្រៀង GOT7 ក៏នឹងចេញចម្រៀង អាល់ប៊ុមថ្មី “”DAYDREAM” ក្នុងពេលឆាប់ៗនេះ ៕

លោក J.Y. Park ចេញបទចម្រៀងថ្មី ស្វាគមន៍ប្រិយមិត្តនៅ ខែមេសា

លោក J.Y. Park ចេញបទចម្រៀងថ្មី ស្វាគមន៍ប្រិយមិត្តនៅ ខែមេសា