សហភាពអឺរ៉ុប ៖ ព្រៃឈើគឺជាសួត របស់ភពផែនដី

ភ្នំពេញ៖ «សួត» គឺជាផ្នែកមួយរបស់មនុស្ស សត្វ ដែលមានសារៈសំខាន់បំផុត សម្រាប់ការទ្រទ្រង់ជីវិត បើមនុស្សឬ សត្វណាគ្មានសួត ឬសួត មានបញ្ហា គេច្បាស់ជាមិនអាចរស់នៅ លើលោកនេះបានឡើយ ។

ចំណែក «ព្រៃឈើ» វិញ ក៏ជាផ្នែកមួយដែលមាន សារៈសំខាន់បំផុត របស់ភពផែនដីដែរ បើសិនជាភពផែនដី គ្មានព្រៃឈើ យើងច្បាស់ជាដឹង ហើយថា នឹងមានអ្វីកើតឡើង មកលើផែនដីរបស់យើង ក៏ដូចជាប្រទេសរបស់យើង និងជីវិតរបស់យើងផងដែរ។ ដូច្នេះហើយទើប សហភាព អឺរ៉ុប ភាពនិយាយថា «ព្រៃឈើគឺជាសួត របស់ភពផែនដី»។

យោងតាមគេហទំព័រ Facebook របស់សហភាពអឺរ៉ុប នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បានអំពាវនាវថា «សូមជួយថែរក្សា ពួកគេឲ្យមានសុខភាពល្អ  ដោយមានការគាំទ្ររបស់ សហភាពអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំង នឹងការកាប់បំផ្លាញព្រៃឈើ តំបន់ត្រូពិក នៅលើពិភពលោក » ៕

សហភាពអឺរ៉ុប ៖ ព្រៃឈើគឺជាសួត របស់ភពផែនដី