នាយករដ្ឋមន្ត្រីថៃ ដាក់កំហិត ការប្រើប្រាស់ ឈុតក្តៅសាច់ បង្ហាញរថយន្ត

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា ចង់ឲ្យក្រសួងវប្បធម៌ និង ប៉ូលីស ដាក់កំហិត ទៅលើការបង្ហាញរថយន្ត ដែលប្រើប្រាស់ស្រីស្អាត ជាធ្នាក់ ។
យោងតាម គេហទំព័រ bangkokpost ចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា នាយកមន្ត្រីថៃ បានបញ្ចេញប្រតិកម្ម ទៅលើវីដេអូឃ្លិប១ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម ដែលសម្តែងឈុតក្តៅៗសាច់ ដោយបុរស និងស្រីស្អាតម្នាក់ ស្លៀកឈុតប៊ីគីនី  ក្នុងព្រឹត្តិការណ៍ បង្ហាញរថយន្ត នៅ Bangkok International  ដែលចាប់ផ្តើមនៅថ្ងៃពុធ និងបញ្ចប់នៅថ្ងៃអាទិត្យ។

លោក ប្រាយុទ្ធបាននិយាយថា «បើសិនជាអាចច្បាប់នេះអាចនឹងកែប្រែ ដើម្បីរឹតបន្តឹងលើម៉ូដែល ដែលបង្កហេតុ ក្នុងការតាំងពិរព័រណ៍រថយន្ត»៕

នាយករដ្ឋមន្ត្រីថៃ ដាក់កំហិត ការប្រើប្រាស់ ឈុតក្តៅសាច់ បង្ហាញរថយន្ត