ល្បែង​មង្គល​ភ្លីភ្លើ​មែន​! ឪពុក​កូនកំលោះ ចៃដន្យ ត្រូវ​ភ្ញៀវ​បាញ់​ត្រូវ​ចំក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ​ម ក្នុងអំឡុង​នៃ​ពិធី​បាញ់កាំភ្លើង​អបអរសាទរ​

​នេះ​គឺជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ស្លុតរន្ធត់​មួយ គ្រា​ដែល​បុរស​ជា​ឪពុក​កូនកំលោះ​ម្នាក់ ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ពិធីមង្គលការ​កូន​ខ្លួន ដោយ​គាត់​ត្រូវបាន​បំផ្ទុះ​គ្រាប់​ត្រូវចំ​ក្បាល នៅក្នុង​អំឡុងពេល​នៃ​ពិធី​បាញ់កាំភ្លើង​ឡើងលើ​អាកាស ដែលមាន​ចាក់​បទ​ភ្លេង​អម​កំដរ​យ៉ាង​គគ្រឹកគគ្រេង ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា លោក Mansoor Patel អាយុ ៣៨ ឆ្នាំ បាន​កំពុង​ប្រារព្ធ​ពិធីមង្គលការ​កូនប្រុស​របស់គាត់​ឈ្មោះថា Shekhar នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​, នៅពេលនោះ ភ្ញៀវ​ម្នាក់​ចៃដន្យ​ក៏​ស្រាប់តែ​បាញ់​ចំ​គាត់​តែម្តង ដោយ​ស្ថិតនៅ​ចម្ងាយ​ពីគ្នា​ពីរ​បី​ម៉ែត្រ​ប៉ុណ្ណោះ ។​

ល្បែង​មង្គល​ភ្លីភ្លើ​មែន​! ឪពុក​កូនកំលោះ ចៃដន្យ ត្រូវ​ភ្ញៀវ​បាញ់​ត្រូវ​ចំក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ​ម ក្នុងអំឡុង​នៃ​ពិធី​បាញ់កាំភ្លើង​អបអរសាទរ​

​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​គេ​ជឿថា​បាន​ថត​នៅក្នុង​រដ្ឋ Madhya Pradesh នេះ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ដែល​ត្រូវ​បានដឹងថា​ជា​ឪពុក​កូនកំលោះ បាន​ដើរចេញ​ខាងក្រោយ រួច​ចូលមក​បញ្ចេញ​កាយវិការ​រាំ​គ្រវី​ដៃ​អប​សាទរ នៅ​ពី​ខាងមុខ​នៃ​ក្រុម​អ្នកបាញ់​កាំភ្លើង ។ ជា​អកុសល ការបង្ហាញ​ភាពសប្បាយ​របស់គាត់​ពុំបាន​ប៉ុន្មាន​វិនាទី​ផង ក៏​ស្រាប់តែ​បុរស​ម្នាក់​ដែល​កំពុង​រៀបចំ​បាញ់​នឹង​គេ​ដែរ ប៉ុន្តែ ចៃដន្យ​លើក​កាណុង​កាំភ្លើង​ឡើងលើ​មិន​ផុត ក៏​ជ្រុលដៃ​កេះកៃ​បំផ្ទុះ​ត្រូវ​ចំក្បាល​របស់គាត់ បណ្តាល​ឲ្យ​ដេក​ដួល​ទៅនឹង​ដី​ស្លាប់​ភ្លាមៗ​តែម្តង ។​

​គួរបញ្ជាក់​ផងដែរ​ថា ករណី​ស្លាប់​ស្រដៀង​គ្នា​នេះ ក៏​ត្រូវបាន​រាយការណ៍​កើតឡើង​រួចមកហើយ នៅក្នុង​បណ្តា​ប្រទេស​ដទៃទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ៕