ដើម្បី​ចិញ្ចឹមជីវិត​ ចូលព្រៃត្រូវដាច់ជើងម្ខាង​

ខេត្ត​ពោធិ៍សា​ត់ ៖​ បុរស​ម្នាក់​ដើរ​ចូល​ព្រៃ​ដើម្បី​រក​បេះ​ផ្កា​​មក​​លក់ ស្រាប់តែ​​ជាន់​​មីន​ដាច់​ប្រអប់ជើង​ខាងឆ្វេង កាលពី​វេលា​​ម៉ោង១​២ និង​៤០​នាទី​ថ្ងៃ​ទី​២៨ មីនា ២០១៦ ស្ថិតនៅ​ចំណុច​ចំណោត​៨៥ ក្នុងភូមិ​ឯក​ភាព ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ខេត្តពោធិ៍​សាត់ ។ 

​ជន​​រង​គ្រោះ​ឈ្មោះ​ហៀ​ង ណា​ន​ អាយុ​៥៥​ឆ្នាំ ជា​​​កសិករ មានស្រុក​កំណើត​នៅ​ភូមិ​គីឡូម៉ែត្រ​១២ ឃុំ​កោះ​តូច ស្រុក​កំពត ខេត្តកំពត បច្ចុប្បន្ន ​រស់នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ​​។

ប្រភពឱ្យ​ដឹង​ថា ប្រភេទ​មីន​ដែល​បង្ក​គ្រោះថ្នាក់​​​ខាងលើ​នេះ ជា​ប្រភេទ​មីន​​ដែល​បន្សល់​ទុក​​កប់​ក្នុង​ដី​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ។ ​បច្ចុប្បន្ន ​ជន​រង​គ្រោះ​ត្រូវ​​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រា​ត ​ប្រទេស​​ថៃ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត