ចោរស្រីដៃរហ័ស ម្ចាស់ហាងលក់ទំនិញ គួរមើលកុំឲ្យរំលង (មានវីដេអូ)

ស្កុតឡេន៖ សកម្មភាពរបស់ ស្រីស្រស់ដៃឆើតម្នាក់ ត្រូវបានថតជាប់ នៅក្នុងកាមេរ៉ាសុវត្ថិភាព ខណៈពេលដែល នាងប្រើប្រាស់វិធី ដ៏ប៉ិនប្រសប់ក្នុងការ លួចយកទំនិញ ទាំងនៅនឹងមុខអ្នកលក់ ដោយមិនឲ្យគេចាប់ថ្នឹក សូម្បីបន្តិច។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មភាពដ៏មិនគួរឲ្យជឿ មួយនេះកើតឡើង នៅក្នុងហាងលក់ទំនិញ Tojo Design Ltd ជាហាងដែលលក់ របស់របរថ្លៃៗ ស្ថិតនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន ដោយក្នុងមាន នារីរូបស្រស់ម្នាក់ រួមជាមួយនឹងបក្ខពួក របស់គេប៉ុន្មាននាក់ទៀត បានបន្លំចូលលួច របស់ក្នុងហាង ដែលសុទ្ធសឹងមាន តម្លៃថ្លៃ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា នារីម្នាក់នោះ រួមជាមួយនឹងគ្នីគ្នា ៣នាក់ទៀត បានដើរចួលមកក្នុងហាង រួចសួរអ្នកលក់នៅទីនោះ អំពីរបស់របរជាច្រើន មិនយូរប៉ុន្មាន នារីម្នាក់នោះ ក៏បានលើកយកនាឡិកាម៉ាក Paulin ដែលមានតម្លៃជាង ២៨០ដុល្លារ យកមកពាក់ល នៅលើកដៃ តែត្រឹមមួយពព្រិចភ្នែក និងព្រមទាំងនៅនឹងមុខ អ្នកលក់រូបនោះផង នាងក៏បានឆ្លៀតយក ទំនិញដែលមានតម្លៃ ថ្លៃផ្សេងទៀតមួយចំនួន ដាក់ចូលក្នុង ថង់របស់ខ្លួន ដោយសុវត្ថិភាព និងមិនមានអ្នកដឹងឡើយ។ 

លោក Jerry Paton ត្រូវជាស្វាមីរបស់ ម្ចាស់ហាងលក់ទំនិញនោះ បានប្រាប់ឲ្យដឹងថា “បើយើងមើលទៅ ពិតជាអាចដឹងបានថា ក្រុមចោរលួចទាំងនេះ ពិតជាមានជំនាញ ខ្លាំងប្រាកដមែន ត្រឹម៥នាទីសោះ ពួកគេអាចលួចយកទំនិញ បានច្រើនរហូត ដល់មានតម្លៃជាង ៧០០ដុល្លារ ឯណោះ”។

គូសបញ្ជាក់ផងដែរថា ក្រុមចោរទាំងនោះ បានប្រើប្រាស់វិធី សួរនិង យករបស់នេះ របស់នោះ ដើម្បីធ្វើឲ្យអ្នកលក់ ភ្លេចខ្លួនមិនបាន ចាប់អារម្មណ៍នឹងអ្នក ដែលប្រុងលួច ហើយគួបផ្សំនឹង ភាពរហ័សទៀតនោះ ទើបធ្វើឲ្យពួកគេ សម្រេចនូវប្រតិបត្តិការ លួចរបស់ពួកគេ បានយ៉ាងស្រួល។

ទោះយ៉ាងណាក៏ដោយ ក្រុមប៉ូលីសក៏កំពុង តែធ្វើការស៊ើបអង្កេត និងតាមស្វែងរក ជនទាំងនោះផងដែរ៕

តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត