តោះមកមើល ល្បែងគូស្នេហ៍ខ្មែរ និងល្បែងគូស្នេហ៍កូរ៉េ មួយណាទំនងជាង!? (មានវីដេអូ)

កម្ពុជា៖ រាល់កម្មវិធីកំសាន្តនីមួយៗ គេបង្កើតឡើងតែងចង់ឲ្យកម្មវិធីនោះ មានភាពរីករាយ និងទទួលបានការគាំទ្រ ពីសំណាក់អ្នកទស្សនា។

ទន្ទឹមនឹងនេះ នាពេលថ្មីៗនេះ យើងប្រទះឃើញល្បែងកំសាន្តមួយ ដែលជាល្បែង លក្ខណៈបែបគូស្នេហ៍ ដែលរៀបចំឡើងដោយស្ថានីយ៏ទូរទស្ស៍មួយនៅក្នុងស្រុក។ បើយោងតាមវីដេអូនោះ យើងសង្កេតឃើញថា ល្បែងកំសាន្តមួយនោះ សំរាប់ប្រិយមិត្តកម្ពុជា មើលទៅពិតជាប្លែកភ្នែក ចំឡែកអារម្មណ៍ ដោយមិនធ្លាប់ឃើញមានស្ថានីយ៍ ទូរទស្សន៍ក្នុងស្រុកណាមួយ ធ្លាប់បានផលិតពីមុននោះទេ។ ប៉ុន្តែដោយឡែកគឺធ្លាប់ មានទូរទស្សន៏កូរ៉េមួយ ដែលពួកគេក៏ធ្លាប់បានផលិតកម្មវិធី ជាលក្ខណៈបែបគូស្នហ៍ ”All the kpop” នេះរួចម្តងមកហើយ ដែលកម្មវិធីនេះបញ្ចប់ទៅបានដោយរលូន និងទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកទស្សនា ព្រោះថាវប្បធម៌បរទេសគេ មិនសូវប្រកាន់ ពីរឿងបែបនេះប៉ុន្មានឡើយ។ 

មិនថាយ៉ាងណា ក្រឡេកមកល្បែងកំសាន្តបែបគូស្នេហ៍របស់ទូរទស្សន៍ក្នុងស្រុកវិញម្តង ដោយកម្មវិធីនោះ ត្រូវទស្សនិកជនមួយចំនួន នៅលើបណ្តាញសង្គមហ្វេសប៊ុក មានប្រតិកម្មមិនពេញចិត្តយ៉ាងខ្លាំង ដោយពួកគេ បញ្ចេញមតិថា ល្បែងកំសាន្តនោះ មិនសមនឹងប្រជាជនកម្ពុជា​លេងទេ ព្រោះមើលទៅមិនសមភ្នែក ពិបាកនឹងទ្រាំមើលណាស់ តែបើប្តូរមកលេងជាលក្ខណៈដូចជា បី ឬក៏ អៀវ គឺប្រហែលជាអាចទំនងជាងនេះ។

ដូចនេះ សូមមើលវីដេអូទាំងអស់គ្នា៖

សរុបមក អ្នកទស្សនាមួយចំនួន យល់ច្បាស់ថាការផលិតកម្មវិធីនេះមក គ្រាន់តែចង់ឲ្យកម្មវិធីមានភាពសប្បាយរីករាយ ព្រមទាំងប្លែកភ្នែកតែប៉ុណ្ណោះ ប៉ុន្តែមិនថាយ៉ាងណា មតិរិះគន់ដើម្បីស្ថាបនា ដោយសង្ឃឹមថាខាងស្ថានីយ៍នឹងអាចព្យាយាមផលិតកម្មវិធីផ្សេងទៀត ឲ្យល្អប្រសើរជាងនេះ និងព្យាយាមរកអ្វីដែលប្លែកៗបន្តទៀត ប៉ុន្តែសូមគិតពីបរិយាកាសប្រទេសបច្ចុប្បន្នជាមុនសិន សឹមជ្រើសរើសជាក្រោយ ដោយមានសុភាសិតមួយថា”គិត មុន គូ” ដូច្នេះអែង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត