ប្រធានការិយាល័យ​អប់រំ​ស្រុក​បាន​លុង ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

6 Videos


​ខេត្តរតនគិរី : ប្រធានការិយាល័យ​អបរំ​ស្រុក​ម្នាក់ បាន​ស្លាប់​កៀប​ក្នុង​រថយន្ត ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​រថយន្ត​យី​ឌុប​ដឹក​ដំឡូង បុក​ជាមួយ​រថយន្ត​ហាយ​ឡិន​ឌ័​រ ពេញទំហឹង​ខ ណៈ​ដែល​ប្រធានការិយាល័យ​រូបនោះ​កំពុងធ្វើដំណើរ​តាម​រថយន្ត​លើផ្លូវ​ជាតិ​លេខ ៧៨ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ កើតឡើង​នៅវេលា​ម៉ោង ២០ និង ៤០ នាទី​យប់ ថ្ងៃទី ២៥ ខែ​មិនា ស្ថិតក្នុង​ភូមិ​ឡា​ប៉ូ​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រធានការិយាល័យ​អប់រំ​ស្រុក​បាន​លុង ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

M88


​ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង កម្លាំង​នគរបាល​ចរាចរ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ជួយ​អន្តរាគមន៍​គាស់​យក​ជនរងគ្រោះ​ដែល​កៀប​ជាប់​ក្នុង​រថយន្ត​ហាយ​ឡិន​ឌ័​រ ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។

​បើតាម​ប្រជាពលរដ្ឋ​នៅ​ កន្លែងកើតហេតុ​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​បានឃើញ​រថ​យន្ត​យី​ឌុប​ដឹក​ដំឡូង​ពេញ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រប​ពេលដែល​រថយន្ត​ហាយ​ឡិន​ឌ័​រ មាន​ទិសដៅ​ពី​លិចទៅ​កើត ( បញ្ច្រាសទិស​គ្នា ) ដល់​ត្រង់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បែក​ផ្កាភ្លើង​ពេញ​ផ្លូវ ។​

ប្រធានការិយាល័យ​អប់រំ​ស្រុក​បាន​លុង ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ មៀ​ច ឈិន អាយុ ៤៦ ឆ្នាំ បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-7559 មុខរបរ​ប្រធានការិយាល័យ​អប់រំ​ស្រុក​បរ​កែវ និង ជា​អនុប្រធាន​សហ​ព​ន្ធ័​សហភាព​យុវជន​កម្ពុជា​ស្រុក​បរ​កែវ មាន​ទីលំនៅ​ភូមិ ១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខត្ត​ន​គិរី ។ ​អ្នកបើកបរ​រថយន្ត​យី​ឌុប មានឈ្មោះ មាស ម៉ម អាយុ ៤៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ ។

ប្រធានការិយាល័យ​អប់រំ​ស្រុក​បាន​លុង ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​សមត្ថកិច្ច​ធ្វើការ​ ត្រួតពិនិត្យ​កន្លែងកើតហេតុ​រួចរាល់ បានប្រគល់​សព​ជនរងគ្រោះ​ឪ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ឯ​រថយន្ត​បង្ក​គ្រោះថ្នាក់​ទាំង ២ គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរ​ផ្លូវគោក​អូស​យកទៅ​រក្សាទុក​នៅ​កា​រិ​ យា​ល​យ័​ចរាចរ​ផ្លូវ​គាក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើ​កំណត់ហេតុ​ រងចាំ​ដោះស្រាយ​តាម​ក្រោយ ៕

                                                                    ​‌​‌​‌​‌​‌​‌​‌​‌​           ( ប្រភព : TV5 )