សម្តេច​តេ​ជោ ៖ សិស្ស​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​សាលារៀន​ស្ថិតនៅ​ជិត​ផ្ទះ​យើង​

ភ្នំពេញ:
​ក្នុង​ពិធី​សម្ពោធ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័ន​ជំនីក សម្តេច​តេ​ជោ បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​បច្ចុប្បន្ននេះ​សាលារៀន គឺ​ស្ថិតនៅ​ជិត​ផ្ទះ​យើង​ហើយ​មិន​ដូច​ពីមុន​នោះទេ ហើយ​ត្រូវតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែង​អបាយមុខ​ផ្សេងៗ​។​

​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ មីនា នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ “​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័ន​ជំនីក​” មួយ​ខ្នង កម្ពស់ ៣​ជាន់ ស្មើ ២៤​បន្ទប់ និង​ស្ពាន​មួយ​ខ្សែ​ប្រវែង ១៨០​ម៉ែត្រ នៅក្នុង​ឃុំ​ជំនីក ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ។​

​មកដល់ពេលនេះ ខេត្ត​ត្បូងឃ្មុំ ដែលជា​ខេត្ត​ទើប​បំបែក​ចេញពី​ខេត្តកំពង់ចាម​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្តល់​អំណោយ​អគា​សិក្សា​ចំនួន ២៩៧​ខ្នង ស្មើ​១៤៣០ បន្ទប់ រួមទាំង​ផ្លូវ ស្ពាន​ជាច្រើន​កន្លែង​ផ្សេងទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការបង្កើត​វិទ្យាល័យ​និង​សមិទ្ធផល​ផ្សេងៗ​នៅទីនេះ​គឺ​មិនមែន​ដោយសារតែ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត រៀន​ទីនេះ និង​មាន​ស្រុកកំណើត​នៅទីនេះ ឬ​ដោយសារ​សម្តេច​ទាំង​ទ្វេ​មាន​អនុ​ស្សាវ​រី​យ៌​នៅទីនេះ​នោះទេ គឺ​សម្តេច​តេ​ជោ បាន​សង​សង់​អាគារ​សិក្សា​ស្ទើរ​គ្រប់​ទីកន្លែង ដែលជា​តម្រូវការ​ចាំបាច់​នៃ​ការអប់រំ​ដល់​កុលបុត្រ កុលធីតា​ខ្មែរ​គ្រប់​ជំនាន់​បាន​សិក្សា​រៀនសូត្រ កុំអោយ​ពួកគេ​អភ័ព្វ​ដូច​សម្តេច​ពីមុន​។​

​នៅទីនេះ​ពីមុន គឺ​មានតែ​វិទ្យាល័យ​តែមួយគត់ តែ​រហូតមកដល់​សព្វ​ថ្ងៃនេះ មាន​ស្ទើរ​គ្រប់កន្លែង ហើយ​នេះ​ជាការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ចំពោះ​វិ​យ័​អប់រំ​តាម​ទីជនបទ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ បាន​គិតគូរ​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន​ដល់ ២០០ ដុល្លារ និង នៅ​ឆ្នាំ​២០១៨ នឹង​ឡើងដល់ ២៥០ ដុល្លារ ហើយ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ គឺ​សម្តេច​តេ​ជោ​នឹង​បន្ថែម​ជូន​៥​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ​ដល់​លោកគ្រូ​អ្នកគ្រូ និង​មន្ត្រីរាជការ​យើង​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ក៏បានផ្តល់​អំណោយ ជូន​ដល់​លោកយាយ លោកតា និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​រួមទាំង​ផ្តល់​ម៉ាស៊ីន 10 Computers, 2 Printer, 1Copy machine, និង​ម៉ាស៊ីនដេរ​ចំនួន ៥០ គ្រឿង ដល់​សិស្សានុសិស្ស នៃ​វិទ្យាល័យ​នេះ និង​ចុងបញ្ចប់​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ “ វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័ន​ជំនី​” ចាប់ពីពេលនេះ​តទៅ​៕​

សម្តេច​តេ​ជោ ៖ សិស្ស​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​សាលារៀន​ស្ថិតនៅ​ជិត​ផ្ទះ​យើង​

សម្តេច​តេ​ជោ ៖ សិស្ស​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​សាលារៀន​ស្ថិតនៅ​ជិត​ផ្ទះ​យើង​

សម្តេច​តេ​ជោ ៖ សិស្ស​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​សាលារៀន​ស្ថិតនៅ​ជិត​ផ្ទះ​យើង​

សម្តេច​តេ​ជោ ៖ សិស្ស​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​សាលារៀន​ស្ថិតនៅ​ជិត​ផ្ទះ​យើង​