អាជ្ញាធរ​ខណ្ឌទួលគោក ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចំនួន​ជាង​៩០០០​សន្លឹក​​

អាជ្ញាធរ​ខណ្ឌទួលគោក ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចំនួន​ជាង​៩០០០​សន្លឹក​​



​ភ្នំពេញ ​៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចំនួន​ជាង​៩០០០​សន្លឹក​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ទួល​គោ​ក​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់​ទាំង​១០ ​និង​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​ដល់​លំនៅ​ដ្ឋាន​របស់​ពួកគាត់។​ ពិធី​នេះ ​ត្រូវ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០​១​៦ នៅ​សាលា​ខណ្ឌ​ទួលគោក។​

លោក​ ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​មានប្រសាសន៍​លើកឡើង​ថា ការ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចំនួន​ជាង​៩០០០​សន្លឹក​ ទៅ​អាជ្ញាធរ​សង្កាត់​ និង​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​នេះ​គឺ​ក្នុង​គោលបំណង​ឲ្យ​មន្ត្រីសង្កាត់ ចៅសង្កាត់ និង​ប៉ូលិស​របស់​យើង​យក​ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ ​ដល់​លំនៅ​ដ្ឋាន​របស់​ពួកគាត់​តែម្តង​។​

លោក​បន្ត​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​ប្រគល់​ជូន​នេះ​មាន​ចំនួន​៩៦០៤សន្លឹក ក្នុង​នោះ​រួមមាន ​ប្រគល់​ជូន​សង្កាត់​បឹងកក់​ទី​១ ចំនួន​១៣៣១​សន្លឹក បឹងកក់​ទី​២ ចំនួន​៧៤៣​សន្លឹក ទឹក​ល្អក់​ទី​១​ ចំនួន​៩២០​សន្លឹក ទឹកល្អក់​ទី​៣​ ចំនួន​៦៨៩​សន្លឹក ទឹកល្អក់​ទី​៣ ចំនួន​៩៨១​សន្លឹក ដេប៉ូ​ទី​១​ចំនួន​៧៩៨​សន្លឹក ដេប៉ូ​ទី​២ ​ចំនួន​៦៥០​សន្លឹក ដេប៉ូ​ទី​៣ ចំនួន​៥៣៧​សន្លឹក ផ្សារ​ដើម​គរ​ចំនួន​៨៩៣​សន្លឹក​ និង​សង្កាត់​បឹង​សាឡាង​ចំនួន​២០៦២​សន្លឹក​។​

ក្នុង​ឱកាស​នោះ ​លោក ​ឯក ឃុន​ដឿ​ន ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រីសង្កាត់ ចៅសង្កាត់ ​និង​មន្ត្រី​ប៉ូលិស​ទាំងអស់ ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​ការ​សុំ​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នៃ​ការ​ប្រគល់​ជូន​អត្តសញ្ញា​ណ​ប័ណ្ណ​នេះ ដែល​ទង្វើ​បែបនេះ​វា​បាន​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ​ម្យ៉ាង​ទៀត​សកម្មភាព​របស់​យើង​ក្នុង​ការ​ប្រគល់​ជូន​អត្តសញ្ញាណប័ណ្ណ​ ដល់​ផ្ទះ​ប្រជាពលរដ្ឋ​កន្លង​មក​នេះ ពិតជា​បាន​ទទួល​ការ​កោតសរសើរ​ខ្លាំង​ណាស់​ពី​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​ក្រឡាហោម​ ស ខេង។​ដូច្នេះ​ទេ​ យើង​កុំ​ធ្វើ​ទង្វើ​អ្វី​ដែល​មិនល្អ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ល្អ​របស់​យើង​។​

ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណប័ណ្ណ​នេះ​ដែរ លោក ​ឯក ឃុន​ដឿ​ន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្វើ​អត្ត​ស​ញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ សម្រាប់​ខណ្ឌទួលគោក​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​ជាង​៧០%​ហើយ។​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ធ្វើ សាលា​ខណ្ឌ​ទួល​គោក​នឹង​ដាក់​មីក្រូ​តាម​រថយន្ត​ប្រកាស​ឲ្យ​មក​ធ្វើ​តែម្តង ដោយហេតុថា ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើ​អត្តសញ្ញា​ណ​ប័ណ្ណ​រាល់ថ្ងៃ​មាន​ចំនួន​កាន់តែ​តិច​ទៅ​តិច​ទៅ​៕

អាជ្ញាធរ​ខណ្ឌទួលគោក ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចំនួន​ជាង​៩០០០​សន្លឹក​​

អាជ្ញាធរ​ខណ្ឌទួលគោក ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចំនួន​ជាង​៩០០០​សន្លឹក​​

អាជ្ញាធរ​ខណ្ឌទួលគោក ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចំនួន​ជាង​៩០០០​សន្លឹក​​