សែ​ល​កាត​ ប្រគល់​ទូរស័ព្ទ​ដល់​អតិថិជន ​ដែល​បាន​ឈ្នះ​ពី​គម្រោង​អស្ចារ្យ $១= $៣០

សែ​ល​កាត​ ប្រគល់​ទូរស័ព្ទ​ដល់​អតិថិជន ​ដែល​បាន​ឈ្នះ​ពី​គម្រោង​អស្ចារ្យ $១= $៣០



ភ្នំពេញ ៖ ក្រុមហ៊ុន​សែ​ល​កាត ​បាន​ធ្វើ​ការ​ប្រគល់​រង្វាន់ ទូរស័ព្ទ Samsung Galaxy S6 EdgePlus​ ដល់​អតិថិជន​របស់​ខ្លួន​ ដែល​បាន​ឈ្នះ​រង្វាន់​ក្នុង​សប្ដាហ៍​ទី​២ នៃ​កម្មវិធី​ភ្ជាប់​គម្រោង​ឈ្នះ​រង្វាន់ ពី​គម្រោង​អស្ចារ្យ $១= $៣០​។

អតិថិជន​របស់​ក្រុមហ៊ុន​នេះ ​អាច​ចូលរួម​ក្នុង​កម្មវិធី​បាន​ដោយ​គ្រាន់តែ​អនុវត្ត​វិធី​ងាយ​ងាយៗ​ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដូច​អតិថិជន​នា​កន្លងមក​។ ​សម្រាប់​អតិថិជន​ក្រុមហ៊ុន​សែ​ល​កាត​ចង់​ចូលរួម​កម្មវិធី​នេះ ​គ្រាន់តែ​ធ្វើការ​ភ្ជាប់​គម្រោង​អស្ចារ្យ $១=$៣០ ដោយ​ចុច #8383#2# រួច​ជ្រើស​យក​គម្រោង​ដែល​អ្នក​ពេញ​ចិត្ត​។ អ្នក​ដែល​ភ្ជាប់​គម្រោង​មួយ​នេះ​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​រៀងរាល់​សប្ដាហ៍​។

សម្រាប់​កម្មវិធី​មាន​ផ្តល់​ជូន​ចាប់ពី​ថ្ងៃទី៧ ខែ​មីនា ដល់​ថ្ងៃទី១០ ខែមេសា​ហើយ ឈ្មោះ​អ្នកឈ្នះ រង្វាន់​សប្ដាហ៍​ទី​២​ មាន​ដូចជា ​អ្នកស្រី សេង ​ចាន់ថុល ,​អ្នកស្រី សុខ​ សត្យា​,​ លោក ​យូ រ​ស្មី​,​ លោក​ចាន់ ថា ,​លោក ​វន ​កុសល​, អ្នកស្រី យ៉ា​ ឌី​ណា​,​ លោក​ ហ៊ុយ​ ពី​ឡុ​ត ​,​លោក ហ៊ូ ​វណ្ណៈ​,​ លោក ​គង់ ​សា​រុន​, ​អ្នកស្រី​ ប៊ិន​ ស្រីមុំ​៕​