កម្ពុជា​-​ថៃ ក្រុមការងារ​ទាំង​២​ភាគី រួមគ្នា​ជីក​កកាយ​មើល​បង្គោល​ព្រំដែន​លេខ​៦ ដែល​ទើបនឹង​រក ឃើញ​កប់​នៅ​ក្នុង​ដី​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ ក្រុមការងារ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​-​ថៃ ចុះ​សិក្សា​បង្គោល​ព្រំដែន​លេខ​៦ ភាគី​កម្ពុជា​១៩​នាក់ ដឹកនាំ​ដោយ​លោក ស បូរ៉ា អនុប្រធាន​ក្រុមការងារ​បច្ចេកទេស​វាស់វែង​រុករក​ទីតាំង​បង្គោល ព្រំ​ដែន​កម្ពុជា​-​ថៃ ភាគី​ថៃ​ចំនួន​១៨​នាក់​ដឹកនាំ​ដោយ​លោ​កក​វរ​/​ឯក​គ្រៀង​ក្រៃ​ប៊ុន ទើ​ម​ប្រធាន​ក្រុមការងារ​បច្ចេកទេស​វា​ស់វែង​បង្គោល​ព្រំដែន​ថៃ​-​កម្ពុជា​។

សមត្ថកិច្ច វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ទាំងពីរ​ភាគី​រួមគ្នា​ជីក​កកាយ​មើល​បង្គោល​ព្រំដែន​លេខ​៦​ដែល​ទើបនឹង​រក​ឃើញ​កប់​នៅ​ក្នុង​ដី ត្រង់ចំណុច​និយាម​កា​UA(០៣៧៨៣៧៧ ១៥៨៦៥៦២)​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខាង​ថៃ​ភូមិ​គ្រលែងវែក ឃុំ​ថេ​ច​ប្រាក់​សា ស្រុក​ស​ង្ខះ ខេត្ត​សុ​រិ​ន​។ ខាង​កម្ពុជា ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ សមត្ថកិច្ច បាន​បន្ត​ទៀត​ថា ក្រុមការងារ​ទាំងពីរ​ភាគី​កម្ពុជា​-​ថៃ នឹង​ខិតខំ​រុករក​បង្គោល​ព្រំដែន​ជាច្រើន​ទៀត ដែល​នៅ​មិនទាន់​រក​ឃើញ​នោះ​៕