អគ្គ​លេខាធិការរង​ទី​២​កាក​បាទក្រហមកម្ពុជា ៖ បើ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ជួប​ការ​លំបាក​សូម​ផ្តល់​ដំណឹង​ឲ្យ​ក្រុមការងារ​ដើម្បី​ចុះ​ជួយ​ទាន់​ពេល

អគ្គ​លេខាធិការរង​ទី​២​កាក​បាទក្រហមកម្ពុជា ៖ បើ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ជួប​ការ​លំបាក​សូម​ផ្តល់​ដំណឹង​ឲ្យ​ក្រុមការងារ​ដើម្បី​ចុះ​ជួយ​ទាន់​ពេល



៖ លោក យូ ឡា​ណា អគ្គលេខាធិការ​រង​ទី​២​កាកបាទក្រហមកម្ពុជា​ថ្លែង​ដូចនេះ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការកសាង​ផែនការអភិវឌ្ឍន៍​រប​ស់​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ។

ក្រៅពី​ការ​លើកឡើង​ដូចនេះ​លោក ក៏បាន​សម្តែង​នៅ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ គ្រោះមហន្តរាយ និង​ផ្តល់​សេវាកម្ម​មនុស្សធម៌​ផ្សេងទៀត បាន​ទាន់​ពេល​វេលា ជាពិសេស​ការ​លះបង់​កម្លាំង​កាយ​ចិត្ត​ស្មារតី ពេលវេលា ម្ចាស់ការ​ច្នៃប្រឌិត​របស់​គណៈ​កិត្តិយស​សាខា ក្នុង​ការ​កៀរគរ​រក​មូលនិធិ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​របស់​សាខា។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​លោក លី សារី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តបន្ទាយមានជ័យ ក៏បាន​លើកឡើង​ដែរ​ថា កន្លងមក​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ធ្លាប់​ទទួលរង​គ្រោះមហន្តរាយ​ជាច្រើន​ដូចជា គ្រោះ​ទឹក​ទំនន់ ខ្យល់​កន្ត្រាក់ និង​គ្រោះរាំងស្ងួត ជាដើម។ល។

ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នករងគ្រោះ​ទាំងនេះ កំពុង​រង់​ចាំ​ជំនួយ និង​ក្រុមការងារ​កាកបាទក្រហម​យើង​ទាំងអស់គ្នា​ចុះជួយ​សង្គ្រោះ​ឲ្យ​ទាន់​ពេល។ ក្នុង​នោះ​ដែរ​លោក​ក៏បាន សំណូមពរ​ដល់​អនុសា​ខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ ទាំង​៩ រៀបចំ​ផែនការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ពលរដ្ឋ​ជួប​គ្រោះ​មហន្តរាយ​ដោយ​ខ្យល់​កន្ត្រាក់ ឬ​ភ្លើង​ឆេះ​ផ្ទះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ទាន់​ពេលវេលា។

បន្ទាប់ពី​កិច្ចប្រជុំ​បាន​បញ្ចប់​លោក លី សារី ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​នាំ​អំណោយ​កាកបាទក្រហម​កម្ពុជា ចុះ​ចែក​ជូន​ជា​ការ​ជួយ​រំលែក​ទុក គ្រួសារ​សព​ឈ្មោះ ងួន វ​ណ្ណី ភេទ​ស្រី អាយុ​៥៥ បាន​ដេក​ស្លាប់ មាន​កូន​ក្នុង​បន្ទុក​៥​នាក់ ដោយ​អំណោយ​ដែល​ត្រូវ​ចែក​ជូន​រួមមាន អង្ករ​៨០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ មី​១​កេះ ឆ្នាំ​១ ចានដែក​១ និង​ថវិកា​២០​ម៉ឺន​រៀល៕

អគ្គ​លេខាធិការរង​ទី​២​កាក​បាទក្រហមកម្ពុជា ៖ បើ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ជួប​ការ​លំបាក​សូម​ផ្តល់​ដំណឹង​ឲ្យ​ក្រុមការងារ​ដើម្បី​ចុះ​ជួយ​ទាន់​ពេល អគ្គ​លេខាធិការរង​ទី​២​កាក​បាទក្រហមកម្ពុជា ៖ បើ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ជួប​ការ​លំបាក​សូម​ផ្តល់​ដំណឹង​ឲ្យ​ក្រុមការងារ​ដើម្បី​ចុះ​ជួយ​ទាន់​ពេល អគ្គ​លេខាធិការរង​ទី​២​កាក​បាទក្រហមកម្ពុជា ៖ បើ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ជួប​ការ​លំបាក​សូម​ផ្តល់​ដំណឹង​ឲ្យ​ក្រុមការងារ​ដើម្បី​ចុះ​ជួយ​ទាន់​ពេល