ហ្វូង​សត្វ​ដំរីព្រៃ វាយលុក បង្គោល​ខ្សែភ្លើង នៅ​ស្រុក​កំពង់សីលា​អស់​ចំនួន​៥​ដើម​និង​ខេត្ត​កំពង់ស្ពឺ​ចំនួន​៦​ដើម

ហ្វូង​សត្វ​ដំរីព្រៃ វាយលុក បង្គោល​ខ្សែភ្លើង នៅ​ស្រុក​កំពង់សីលា​អស់​ចំនួន​៥​ដើម​និង​ខេត្ត​កំពង់ស្ពឺ​ចំនួន​៦​ដើម



​ព្រះសីហនុ ៖ បង្គោល​ខ្សែភ្លើង​បញ្ជូន​តង់ស្យុង​ខ្ពស់ នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ​២០១៦ ថ្មី​នេះ ត្រូវ​បាន​អ្នកស្រុក​ធ្វើការ​អះអាង​ថា បាន​បាក់​រលំ​ជា​បន្ត​បន្ទាប់ ដោយសារ​សត្វ​ដំរី​ព្រៃ​មួយ​ហ្វូង។

ប៉ុន្តែ​រការ​បាក់​រំលំ​បង្គោល​ខ្សែ​ភ្លើង​ខាងលើ​នេះ មិនបាន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នា​ក់​រងរ​បូស​ឬ​រង គ្រោះថ្នាក់ ដល់​អាយុ ជីវិត​នោះ​ទេ។

យោង​តាម​ប្រភព​ព័ត៌មាន ពីរ​មន្ត្រី​ប៉ូលិស​ស្រុក​កំពង់សីលា បាន​ប្រាប់​ឲ្យ​ដឹង​ថា ជុំវិញ​បាក់​ដួល​រលំ បង្គោល​ភ្លើង ចំនួន​៥​ដើម​ខាងលើ​នេះ មិនទាន់​មាន​ប្រភព​ណាមួយ​ធ្វើការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា ការ​បាក់​ដួល​រលំ​នេះ​បង្ក​ឡើង​ពីរ​ហ្វូង​សត្វ​ដំរីព្រៃ​នោះ​ទេ ​គឺ​គ្រាន់តែ​មាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ចូល​ព្រៃ​រកស៊ី​កាប់​អូស​បាន​អះអាង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ពួក​គេ​ប្រទះឃើញ​ហ្វូង​សត្វ​ដំរីព្រៃ មួយ​ក្រុម​បាន​ដើរ​ឆ្លង​ការ​តំបន់​កើតហេតុ​នេះ​តែប៉ុណ្ណោះ ហើយ​ក៏​នាំគ្នា​ដាក់​ការ​សង្ស័យ​ថា បង្គោល​ភ្លើង នោះ​ដួល​ដោយសារ​ហ្វូង​សត្វ​ដំរី​ទាំងនោះ​តែម្តង​ទៅ ពីព្រោះ​យល់ថា​បង្គោល​ភ្លើង​ធំៗ​ទាំងនោះ បើ​មិន សត្វ​ដំរី​ធ្វើ​ឲ្យ​រលំ វា​មិនអាច​រំលំ​បាក់​ស្រស់​បែបនេះ​នោះ​ទេ ហើយ​ប៉ុន្មាន​ថ្ងៃនេះ​ក៏​មិន​ខ្យល់​ធំដុំ​នោះដែរ។

បច្ចុប្បន្ន បង្គោល​ភ្លើង​ដែល​បាន​រលំ​ទាំងនោះ​កំពុង​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​អគ្គិសនី​ធ្វើការ​ជួសជុល ឡើងវិញ​ហើយ។

គួរ​បញ្ជាក់​ផងដែរ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺ​ចាប់​ពី​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៦​នេះ បង្គោល ខ្សែភ្លើង​បញ្ជូន​តង់​ស្យុ​ង​ខ្ពស់​ចំនួន​៦​ដើម នៅ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ដួល​រលំ​បាក់ ដែល​គេ​អះ អាង​ថា បង្ក​ឡើង​ដោយ​ហ្វូង​សត្វ​ដំរីព្រៃ​ផង​ដែរ ដោយ​សត្វ​ដំរីព្រៃ​ទាំងនោះ​ត្រូវ​បាន​អ្នកស្រុក​ប្រាប់​ថា មក​ពី តំបន់​ជួរ ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍​សាត់ ព្រំ​ប្រទល់​ខេត្តកោះកុង៕