រថយន្ត​KIA​មួយ​តោន​កន្លះ ​បុក​ឌ្រី​ម​សង់​ និង​កិន​ស្លាប់​ពីរ​នាក់​នៅ​នឹង​កន្លែង

រថយន្ត​KIA​មួយ​តោន​កន្លះ ​បុក​ឌ្រី​ម​សង់​ និង​កិន​ស្លាប់​ពីរ​នាក់​នៅ​នឹង​កន្លែង



ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរ​ណ៍មួយ​បាន​កើ​ត​ឡើង​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​KIA​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125 ​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ចំនួន​ពីរ​នាក់ ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត​។

ហេតុ​ការណ៍​ខាង​លើ​បាន​កើ​ត​ឡើង​កាលពី​ថ្ងៃ​ទី៣០ ​ខែ​៣ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៣និង៣០នាទី នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​១១៤-១១៥​ ស្ថិតនៅ​ភូមិ​កណ្តាល​ឃុំ​ក្រញូង​ស្រុក​កំចាយមារ​ខេត្ត​ព្រៃវែង​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ដែរ​ថា នៅមុន​ពេល​កើតហេតុ​គេ​បាន​ឃើ​ញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125​ ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​កំពង់ចាម​1D-4915​ ជិះ​គ្នា​ពីរ​នាក់​មាន​ទិសដៅ​ពី​លិច​ទៅ​កើត​ពេល​ដែល​មកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​KIA FRONTER ព​ណ៌ស​ពាក់​ស្លាក់​លេខ​2A-1956​ មាន​ទិសដៅ​ច្រាស់​ជាមួយ​ម៉ូតូ​បាន​វ៉ា​ឡាន​មួយ​គ្រឿង​ទៀត​រួច ​ក៏បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​ហើយ​កិន​ជនរងគ្រោះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើត​ហេតុតែ​ម្តង​។

ជនរងគ្រោះ​ខាង​លើ​ទី​មួយ​ឈ្មោះ​ហោ សា ​ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ នៅ​ភូមិ​រោល​ផ្អែម ​ឃុំដូនតី​ ស្រុក​ពញាក្រែក​ ខេត្តត្បូងឃ្មុំ​(​ជា​អ្នក​បើ​ក​ម៉ូតូ​)​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង ​អ្នករួម​ដំណើរ​ជាមួយ​ឈ្មោះ​ឌឿ​ន ថា​ត ​ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ ​នៅ​ភូមិ​ត្រពាំង​ទា ​ឃុំ​ចក​ ស្រុក​អូរាំង​ឪ​ ខេត្តត្បូងឃ្មុំ ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ចំណែក​ឯ ​អ្នក​បើក​រថយន្ត​ក្រោយពេល​កើត​ហេតុ​បាន​បើក​ទ្វារ​ឡាន​រួច​រត់​គេចខ្លួន​បាត់ស្រមោល​។ សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ និង យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ម៉ូតូ​និង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំចាយមារ​ដើ​ម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​និង​ផ្តន្ទាទោស​តាមច្បាប់​៕

រថយន្ត​KIA​មួយ​តោន​កន្លះ ​បុក​ឌ្រី​ម​សង់​ និង​កិន​ស្លាប់​ពីរ​នាក់​នៅ​នឹង​កន្លែង រថយន្ត​KIA​មួយ​តោន​កន្លះ ​បុក​ឌ្រី​ម​សង់​ និង​កិន​ស្លាប់​ពីរ​នាក់​នៅ​នឹង​កន្លែង រថយន្ត​KIA​មួយ​តោន​កន្លះ ​បុក​ឌ្រី​ម​សង់​ និង​កិន​ស្លាប់​ពីរ​នាក់​នៅ​នឹង​កន្លែង