លោក​ វ៉ៃ​ គេង​លី ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលក្រុង​សិរីសោភ័ណ​

លោក​ វ៉ៃ​ គេង​លី ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលក្រុង​សិរីសោភ័ណ​



​បន្ទាយមានជ័យ​៖ នា​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មាន​ជ័យ ​ត្រូវ​បាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​លោក​ វ៉ៃ​ គេង​លី​ ទៅជា​អភិបាលក្រុង​សិរីសោភ័ណ​ ជំនួស​លោកស្រី ​ចាន់ ​ថេ​ង ​ត្រូវ​បាន​មហាផ្ទៃ​ប្រតែង​តាំង​ឲ្យ​ទៅកាន់​ជា​អភិបាលរង​ខេត្ត​ខេត្តបន្ទាយមានជ័យ​។​ពិធី​ប្រកាស​តែងតាំង​នេះ​មានការ​ចូលរួម​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ខេត្ត​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ​។

លោក​ ណង ​វុទ្ធី​ នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​បាន​ឡើង​អាន​ប្រកាស​អនុក្រឹត្យ​លេខ ២៦៤ អ ន ក្រ ត ត ស្ដីពី​ការប្រកាស​តែងតាំង​លោក​ វ៉ៃ​ គេង​លី​ ឲ្យ​ឡើង​ទៅជា​អភិបាលក្រុង​សិរីសោភ័ណ​ជំនួស​លោកស្រី​ ចាន់​ ថេ​ង​ អភិបាលក្រុង​ចាស់​ឲ្យ​ឡើង​ទៅ​កាន់​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ​។

ក្នុង​នោះ​ដែរ​ លោក​ វ៉ៃ​ គេង​លី​ បាន​ឡើង​ធ្វើ​សេចក្ដី​ប្ដេជ្ញា​ចិត្ត​ថា ​ក្រោយពេល​លោក​បាន​ឡើង​ជា​អភិបាលក្រុង​សិរីសោភ័ណ​ពេញ​សិទ្ធ​រួចមក​ លោក​នឹង​ខិតខំ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​ និង​គោលការណ៍​ណែនាំ​នានា​របស់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ខិតខំ​គោរព និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព​ក្នុង​ការ​បំពេញភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ជា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន ក្នុង​ការ​សម្រប​សម្រួល ជំរុញ​ និង​សហការជាមួយ​មន្ទីរ អង្គភាព​នានា​ ដែល​កំពុង​បំពេញ​តួនាទី​ក្នុង​ក្រុង និង​ខិតខំ​ទប់ស្កាត់​លុបបំបាត់​រាល់​បាតុភាព​អសកម្ម​នានា ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ និង​បង្ក​ភាព​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួមចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​សុខុមាលភាព ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​

ក្នុង​នោះ​ លោក​ សួន​ បវរ​ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​លោក ​វ៉ៃ ​គេង​លី ​ដែល​ក្រសួងមហាផ្ទៃ​តែង​ឡើង​ទៅជា​អភិបាលក្រុង​សិរីសោភ័ណ​ហើយ​នោះ​ ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ជួរ​គណៈ​អភិបាល​ក្រុង ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​ក្រុម​ប្រឹក្សា រួម​ទាំង​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ធានា​ឲ្យ​រដ្ឋបាល​ក្រុង​អនុវត្ត​ទទួល​បាន​ជោគជ័យ​។

​លោក​ សួន ​បវរ ​បាន​បញ្ជាក់​ទៀត​ថា​ លោក​ វ៉ៃ​ គេង​លី​ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ការគ្រប់គ្រង​ជន​អន្តោប្រវេសន៍ ត្រូវ​ជំរុញ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ធ្វើការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ​ផង​ដែរ​៕លោក​ វ៉ៃ​ គេង​លី ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលក្រុង​សិរីសោភ័ណ​

លោក​ វ៉ៃ​ គេង​លី ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលក្រុង​សិរីសោភ័ណ​

លោក​ វ៉ៃ​ គេង​លី ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលក្រុង​សិរីសោភ័ណ​
លោក​ វ៉ៃ​ គេង​លី ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលក្រុង​សិរីសោភ័ណ​

លោក​ វ៉ៃ​ គេង​លី ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលក្រុង​សិរីសោភ័ណ​