ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ជាង​៦០០​គ្រាប់ ​នៅ​ស្រុក​ឱវ៉ាល់

ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ជាង​៦០០​គ្រាប់ ​នៅ​ស្រុក​ឱវ៉ាល់



កំពង់ស្ពឺ ​៖ ​​គ្រាប់​កាំភ្លើង​ជាង​៦០០​គ្រាប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​​​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ព្រៃ​ចំណុច​ផាង ភូមិ​រមាំង​ស ឃុំ​តា​សាល ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ។

គ្រាប់​ទាំង​នេះ ​ត្រូវ​បាន​ ប្រជាពលរដ្ឋ​ឈ្មោះ អ៊ី​ សំអុល​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ ធ្វើស្រែ​ មាន​ទីលំនៅ​ភូមិ​ជាំ ​ឃុំ​តា​សាល ​ស្រុក​ឱរ៉ាល់​ ប្រទះឃើញ​​នៅ​ចំណុច​​ខាង​លើ​ ​រួច​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ។ ក្រោយ​មក​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់​ចំនួន​២​នាក់​ បាន​ទៅ​យក​គ្រាប់​​​ទាំង​នោះ ​ទៅ​រក្សាទុក​នៅ​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់​ជា​បណ្ដោះអាសន្ន។

គ្រាប់​ទាំង​នោះ​ មាន​ចំនួន​៥២២​គ្រាប់ ​ក្នុង​នោះ ​គ្រាប់​ប្រភេទ​១២.៧​ ចំនួន​៨៤​គ្រាប់ គ្រាប់​អូកាណូ​ ចំនួន​៤៣៨​គ្រាប់។ បើ​សរុប​ទាំង​​អស់​ គ្រាប់​នោះ​ មាន​រហូត​ដល់​ជាង​៦០០​គ្រាប់​ឯណោះ ​តែ​ត្រូវ​បាន​សមត្ថកិច្ច​គ្រវាត់​ចោល​ខ្លះ ​ដោយសារ​ខូចខាត​​អស់ ​ប្រើការ​មិន​កើត។

លោក​វរសេនីយ៍ត្រី​សោម ពុទ្ធ​តារា ​មេបញ្ជាការ​ស្រុក​ឱរ៉ាល់​បាន​បញ្ជាក់​ថា​ គ្រាប់​ទាំង​នោះ ​នៅ​មាន​គុណភាព​ប្រមាណ​៧០% ដែល​អាច​​​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​បាន ​ហើយ​គ្រាប់​ទាំង​អស់​អាច​ជា​គ្រាប់​បន្សល់​ទុក ​ពី​​សម័យ​សង្គ្រាម​ ដោយសារ​ទីនោះ​​កាលពី​​អតីតកាល​ជា​តំបន់​សមរភូមិ៕

ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ជាង​៦០០​គ្រាប់ ​នៅ​ស្រុក​ឱវ៉ាល់

ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ជាង​៦០០​គ្រាប់ ​នៅ​ស្រុក​ឱវ៉ាល់