អ្នក​រត់​ម៉ូតូឌុប​២​នាក់​វាយ​គ្នា​ពេញ​ផ្លូវ ព្រោះ​ខឹង​រឿង​ដណ្ដើម​ម៉ូយ​​

អ្នក​រត់​ម៉ូតូឌុប​២​នាក់​វាយ​គ្នា​ពេញ​ផ្លូវ ព្រោះ​ខឹង​រឿង​ដណ្ដើម​ម៉ូយ​​



ភ្នំពេញ ៖ ក្រុម​អ្នក​រកស៊ី​រត់​ម៉ូតូ​ឈ្នួល (​ម៉ូតូឌុប​)២​នាក់​ បាន​បង្ក​ទំនាស់​វាយ​តប់​គ្នា​រហូត​បង្ក​ឲ្យ​មាន​របួស​ស្នាម​ផ្អើល​គេឯង ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ទាំង​២​នាក់​យក​មក​សួរ​នាំ។

អ្នក​រត់​ម៉ូតូ​ឌុប​ទាំង​២​នាក់​នោះ ១/ឈ្មោះ លី ស៊ីថា អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​សង្កត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ មាន​ស្រុក​កំណើត ភូមិ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។​

២/ឈ្មោះ ទេព​ សំណាង អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ព្រែ​កតា​នូ ខណ្ឌ​មានជ័យ ក្រុងភ្នំពេញ​ និង​មាន​ស្រុក​កំណើត​នៅ​ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង។ ប៉ូលិស​និយាយ​ថា នៅមុន​ពេល​កើត​ហេតុ ភាគី​ទាំង​២​បាន​មក​ចត​ម៉ូតូ​នៅមុខ​កា​រ៉ា​ស់​សាំង​កាល់​តិច​ជាប់​គល់​ស្ពាន​អាកាស​ស្តុ​ប​ពេទ្យ​លោកសង្ឃ ហើយ​ពេលនោះ​ ភាគី​ទាំង​ពីរ​បាន​រត់​មក​ដណ្ដើម​ហៅ​ម៉ូយ​(​ភ្ញៀវ​) ដែល​គេ​កំពុង​ចុះ​ពី​រថយន្តឈ្នួល នៅ​ពេល​នោះ​ដែរ ភាគី​ទាំង​២​នាក់​បាន​បង្ក​ជម្លោះ​នឹង​គ្នា​ ដោយ​ភាគី​ឈ្មោះ ទេព សំណាង មាន​បក្ខពួក​ច្រើន​កេណ្ឌ​គ្នា​មក​វាយ​លើ​ឈ្មោះ លី ស៊ី​ថា ដោយ​ចោទ​ថា អាង​មាន​ពូថៅ​ដាក់​តាម​ខ្លួន​មក​រត់​ម៉ូតូឌុប​ដណ្ដើម​យក​ម៉ូយ​គេឯង ​ដោយ​មិន​ចេះ​យោគយល់។

ការ​វាយតប់​គ្នា​នោះ​ បណ្ដាល​ឲ្យ​ឈ្មោះ លី ស៊ីថា របួស​ពក​មុខ​ជា​ច្រើន​កន្លែង តែ​គាត់​មិន​បាន​យក​ពូថៅ​ដែល​ទុក​លើ​ម៉ូតូ​នោះ​មក​កាន់​ដេញ​កាប់​គេ​ឡើយ។
ឈ្មោះ លី ស៊ីថា បាន​និយាយ​ថា ពូថៅ​នោះ គាត់​ទើប​តែ​ទិញ​ទុក​យក​ទៅ​ផ្ទះ​ តែ​ឆ្លៀតពេល​រត់​ម៉ូតូឌុប​សិន ក្រែង​បាន​លុយកាក់​ចូល​ផ្ទះ​ខ្លះ​ តែ​បែរជា​គេ​ចោទ​គាត់​ថា​ដក​ពូថៅ​តាម​ខ្លួន ​ដើម្បី​ប៉ុនប៉ង​អាក្រក់​ទៅវិញ។

ក្រោយ​បញ្ចប់​ទំនាស់​ ប៉ូលិស​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​មក​សួរនាំ ដើម្បី​រកហេតុ​ផល ហើយ​ក៏​បាន​បើក​ផ្លូវ​ឲ្យ​ភាគី​ទាំង​២​ចរចា​គ្នា​បញ្ចប់​ការ​ប្ដឹងផ្ដល់​ដែរ ​តែ​ម្នាក់ៗ​ចង់​ឈ្នះ​ចាញ់​គ្រប់គ្នា​ទើប​ប៉ូលិស​សម្រេច​ឃុំខ្លួន​ពួកគេ​ជា​បណ្ដោះអាសន្ន​សិន៕
អ្នក​រត់​ម៉ូតូឌុប​២​នាក់​វាយ​គ្នា​ពេញ​ផ្លូវ ព្រោះ​ខឹង​រឿង​ដណ្ដើម​ម៉ូយ​​