គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៩​មីនា​ កើតឡើង​៩​លើក​​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៩​មីនា​ កើតឡើង​៩​លើក​​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក ក្នុង​នោះ​យប់​៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (ប្រុស) រង​របួស​ធ្ងន់​១១​នាក់ (ស្រី២​នាក់) និង​របួសស្រាល៤​នាក់ (ប្រុស)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង និង​ថ្មើរជើង​២​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​១​លើក ,​ស្រវឹង​២​លើក ,​មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក និង​បត់​គ្រោះថ្នាក់​២​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៥​នាក់ (យប់១០​នាក់)។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៤​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​៤​លើក និង​ផ្លូវលំ​ចំនួន ១​លើក។ យានយន្ត​បង្កហេតុ​រួមមាន ម៉ូតូ​៦​លើក រថយន្ត​ធុន​តូច​១​លើក រថយន្ត​ធុន​ធំ​១​លើក និង​អ្នក​ថ្មើរជើង​១​នាក់។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​កណ្តាល ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ខេត្ត​កំពង់ចាម​១​លើក ស្លាប់​១​នាក់ ខេត្ត​ព្រះសីហនុ​​១​លើក ស្លាប់ ១​នាក់ (ស្រី) និង​ខេត្ត​កំពត​២​លើក របួស​៥​នាក់ ( ស្រី​២​នាក់)។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៦.១២៤​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២.៥៨៦​គ្រឿង និង​ពិន័យ​សរុប​៣.៥៣៨​គ្រឿង៕