ខាត់ ជេ​ម​ស៍ ជិត​ចូលឆ្នាំ លក់​ឡាន​ទិញ​ម៉ូតូ​វិញ​? (​មាន​វីដេអូ​)

6 Videos


​តារាចម្រៀង​រូប​សង្ហា និង​មាន​ប្រជាប្រិយភាព​របស់​ផលិតកម្ម​សាន់​ដេ លោក ខាត់ ជេ​ម​ស៍ នៅពេល ថ្មីៗ​នេះ​បាន​បង្អួត​ម៉ូតូ​មួយគ្រឿង ដោយ​បញ្ជាក់ថា «​ជិត​ចូលឆ្នាំ ទិញ​ម៉ូតូ​ទុក​ឌុប​» ទាំង​លោក​មាន ឡាន​មួយគ្រឿង​សម្រាប់ធ្វើ​ដំណើរ​ហើយ​នោះ តែ​មិនដឹង​យកទៅ​ទុក​នៅឯណា​?

ខាត់ ជេ​ម​ស៍ ជិត​ចូលឆ្នាំ លក់​ឡាន​ទិញ​ម៉ូតូ​វិញ​? (​មាន​វីដេអូ​)

M88


​តាម​ការពិតទៅ ម៉ូតូ​ថ្មី​មួយគ្រឿង​របស់​តារាចម្រៀង​រូបនេះ គឺជា​ម៉ូតូ​សម្រាប់​ថត MV ថ្មី​របស់​ផលិត កម្ម​សាន់​ដេ​តែប៉ុណ្ណោះ ដោយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​តារា​សម្ដែង​វ័យក្មេង​ស្រស់ស្អាត គង់ វង្ស​យ៉ា​ទី ចូលរួម​ផងដែរ ។ បើតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ជេ​ម​ស៍ លោក​បាន សរសេរថា «​ជិត​ចូលឆ្នាំ ទិញ​ម៉ូតូ​ទុក​ឌុប Fan តោះ​ចង់​ទៅណា​ប្រាប់​មក​?» ។ ជាមួយគ្នានេះដែរ តារា​សម្ដែង​ស្រី​រូប​ស្រស់ គួរ​ឲ្យ​ស្រឡាញ់ គង់ វង្ស​យ៉ា​ទី ឯនោះ​វិញ ក៏បាន​បង្ហោះ​នៅក្នុង បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែរ​ថា «​កំលោះ​ក្រមុំ​ស្រុកស្រែ ច្រឡឺម​ទាំងពីរ បទ​ថ្មី អូន​រាំ​ពីមុខ បង​រាំ​ពីក្រោយ​» ផងដែរ ។​

ខាត់ ជេ​ម​ស៍ ជិត​ចូលឆ្នាំ លក់​ឡាន​ទិញ​ម៉ូតូ​វិញ​? (​មាន​វីដេអូ​)

​សូមបញ្ជាក់ថា បទ​ថ្មី​ដែល​លោក ខាត់ ជេ​ម​ស៍ ថត MV ហើយ​ត្រូវ​ប្រើប្រាស់​ម៉ូតូ​សម្រាប់ ការសម្ដែង​នេះ គឺ​បទ «​អូន​រាំ​ពីមុខ​បង​រាំ​ពីក្រោយ​» ដែល​បទ​នេះ សម្រាប់​អបអរ​ការ​រាំ​កំសាន្ដ​ក្នុង ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​ថ្មី ឆ្នាំ ២០១៦ នេះ​តែម្ដង ៕ ខេមរា​

ខាត់ ជេ​ម​ស៍ ជិត​ចូលឆ្នាំ លក់​ឡាន​ទិញ​ម៉ូតូ​វិញ​? (​មាន​វីដេអូ​)ខាត់ ជេ​ម​ស៍ ជិត​ចូលឆ្នាំ លក់​ឡាន​ទិញ​ម៉ូតូ​វិញ​? (​មាន​វីដេអូ​)ខាត់ ជេ​ម​ស៍ ជិត​ចូលឆ្នាំ លក់​ឡាន​ទិញ​ម៉ូតូ​វិញ​? (​មាន​វីដេអូ​)ខាត់ ជេ​ម​ស៍ ជិត​ចូលឆ្នាំ លក់​ឡាន​ទិញ​ម៉ូតូ​វិញ​? (​មាន​វីដេអូ​)ខាត់ ជេ​ម​ស៍ ជិត​ចូលឆ្នាំ លក់​ឡាន​ទិញ​ម៉ូតូ​វិញ​? (​មាន​វីដេអូ​)

​តោះ​! នាំគ្នា​ស្ដាប់​បទ​ថ្មី​របស់លោក ខាត់ ជេ​ម​ស៍ ទាំងអស់គ្នា​ទៅ​មើល​៖