គ្រូ​រោគ​ចិត្ត​បង្ក​ការ​ឆោឡោ​ពេញ​ក្នុង​បរិវេណ​សាលា ខណៈ​ស្រាត​ននលគក​ប៉ុនប៉ង​ចាប់រំលោភ​សិស្សស្រី​ទាំង​កណ្តាលវាល​ថ្ងៃត្រង់​

​គ្រូបង្រៀន​វិទ្យាល័យ​ម្នាក់ បាន​បង្ក​ភាព​ជ្រួលច្របល់​ពេញ​ក្នុង​បរិវេណ​សាលា ដោយសារ​គ្រូ​រូបនេះ​បាន​លេចឡើង​ក្នុងស្ថានភាព​ខ្លួនប្រាណ​ស្រាត​ននលគក និង​ព្យាយាម​ចាប់​សិស្សស្រី​ម្នាក់​រំលោភ ទាំង​កណ្តាល​ថ្ងៃ​ក្តៅចែស ។​
គ្រូ​រោគ​ចិត្ត​បង្ក​ការ​ឆោឡោ​ពេញ​ក្នុង​បរិវេណ​សាលា ខណៈ​ស្រាត​ននលគក​ប៉ុនប៉ង​ចាប់រំលោភ​សិស្សស្រី​ទាំង​កណ្តាលវាល​ថ្ងៃត្រង់​
​យោងតាម​ប្រ​ភ​ព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​ក្នុងអំឡុង​វេលា​ថ្ងៃត្រង់ នៅឯ​វិទ្យាល័យ Taiping ស្ថិតក្នុង​ស្រុក Lingshan ខេត្ត Guangxi ប្រទេស​ចិន កាលពី​ថ្ងៃទី​២៨ មីនា ម្សិលមិញ​នេះ ។​

​ក្រោយ​ហេតុការណ៍​នេះ បាន​កើតឡើង​ភ្លាមៗ ពួកលោក​គ្រូ អ្នកគ្រូ បាននាំគ្នា​ជួយ​អន្តរាគមន៍ រំដោះ​សិ​ស្សិ​ស្រី​រងគ្រោះ​ចេញពី​បុរស​ជា​គ្រូ​រូបនោះ ដែលមាន​ឈ្មោះថា Huo អាយុ ៣០ ឆ្នាំ បាន​ដោយ​សុវត្ថិភាព ហើយ​នាង​ក៏​ត្រូវបាន​រាយការណ៍​ថា ពុំ​ទទួល​រងរបួស​អ្វី​ធ្ងន់ធ្ងរ​នោះឡើយ ។​

​តាមរយៈ​រូបភាព បានបង្ហាញ​ឲ្យ​ឃើញ Huo ស្ថិតក្នុង​ស្ថានភាព​នន​លគក ចាប់​ក្រៀក​សិស្សស្រី​ពីក្រោយ និង​រុញ​នាង​ផ្ទប់​នឹង​ជញ្ជាំង​នៃ​អគារ​សាលារៀន ខណៈ​សិស្ស​ប្រុសៗ​ចូលមក​ចោមរោម ក្នុង​បំណង​ជួយ​អន្តរាគមន៍ ។​

​នាយកដ្ឋាន​សាធារណៈ​ស្រុក Lingshan បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​និយាយថា លោកគ្រូ Huo គឺជា​មនុស្ស​មាន​ជំងឺផ្លូវចិត្ត​ម្នាក់ និង​ធ្វើការ​នៅក្នុង​មន្ទីរពិសោធន៍​នៃ​វិទ្យាល័យ​នេះ ។ គាត់​បានទទួល​ការព្យាបាល​តាមបែប​ចិត្តសាស្ត្រ នៅក្នុង​ឆ្នាំ ២០១១ និង​ក្រោយ​រយៈពេល​២​ឆ្នាំ​នៃ​ការព្យាបាល គាត់​ត្រូវបាន​ប្រកា​សថាបាន​ធូរស្បើយ​ពី​ជំងឺ និង​អនុញ្ញាត​ឲ្យ​ចូលមក​បំពេញការងារ​របស់គាត់​វិញ ។​

​សាលា​បាន​ជ្រើស​លោកគ្រូ Huo ឲ្យ​ឈរជើង​នៅក្នុង​មន្ទីរពិសោធន៍ ដោយ​ពុំ​អនុញ្ញាត​គាត់​បង្រៀន​ក្នុង​ថ្នាក់​ទេ ព្រោះតែ​ក្នុង​រយៈពេល ៥ ឆ្នាំមុន គាត់​បាន​មាន​ស្នាដៃ​ការងារ​យ៉ាង​ល្អ នៅក្នុង​តួនាទី​នេះ​របស់​គាត់ ។​

​យ៉ាងណាមិញ ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង ខាង​សាលា​ក៏បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស និង​ផ្តល់ដំណឹង​នេះ​ជូន​ដល់​គ្រួសារ​របស់គាត់ ដើម្បី​ឲ្យ​មក​យក​គាត់​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​បន្តទៀត ។​

​ទោះជា​យ៉ាងណា ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង​នេះ ក៏បាន​កំពុងបើក​ការស៊ើបអង្កេត​ករណីនេះ​បន្ថែមទៀត​ផងដែរ ៕
គ្រូ​រោគ​ចិត្ត​បង្ក​ការ​ឆោឡោ​ពេញ​ក្នុង​បរិវេណ​សាលា ខណៈ​ស្រាត​ននលគក​ប៉ុនប៉ង​ចាប់រំលោភ​សិស្សស្រី​ទាំង​កណ្តាលវាល​ថ្ងៃត្រង់​

គ្រូ​រោគ​ចិត្ត​បង្ក​ការ​ឆោឡោ​ពេញ​ក្នុង​បរិវេណ​សាលា ខណៈ​ស្រាត​ននលគក​ប៉ុនប៉ង​ចាប់រំលោភ​សិស្សស្រី​ទាំង​កណ្តាលវាល​ថ្ងៃត្រង់​

ប្រភព៖ ksn

  • គ្រូ​រោគ​ចិត្ត​បង្ក​ការ​ឆោឡោ​ពេញ​ក្នុង​បរិវេណ​សាលា ខណៈ​ស្រាត​ននលគក​ប៉ុនប៉ង​ចាប់រំលោភ​សិស្សស្រី​ទាំង​កណ្តាលវាល​ថ្ងៃត្រង់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:កំសាន្ត
Tags: