ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ

ទីក្រុង ញូវយ៉ក ឡុងដុង និង ហុងកុង គឺ​មិន​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង មាន​ជាង​គេ​បំផុត​ឡើយ​នៅ​ឆ្នាំ ២០២៥ ខាង​មុខ នេះ​បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​មក​ពី McKinsey។ បើ​តាម អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​ដដែល​បាន​ព្យាករណ៍​ថា​ទីក្រុង ទាំង ៧ ខាង​ក្រោម​នេះ​នឹង​ក្លាយ​ជា​ក្រុង​អ្នក​មាន​ជាង​គេ​បំផុត​នៅ​ឆ្នាំ ២០២៥ ខាង​មុខ។

១) ទីក្រុង ដូហា (Doha) ប្រទេស កាតា ៖ នឹង​ក្លាយ​ជា​ទីក្រុង​មាន​បំផុត​មួយ​នៅ​ឆ្នាំ ២០២៥ ខាង​មុខ។ បច្ចុប្បន្ន កាតា គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រទេស អ្នក​មាន​រួច​ទៅ​ហើយ សម្រាប់​ឆ្នាំ ២០២២ ខាង​មុខ កាតា នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នូវ​ព្រឹត្តិការណ៍​ដ៏​ធំ​លើ​ពិភពលោក​នោះ​គឺ ការ​ប្រកួត​បាល់​ទាត់ World Cup ដែល​ជំរុញ​ឲ្យ​កាតា​កាន់​តែ​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​បន្ថែម​មួយ​កម្រិត​ទៀត។

ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ

២) ទីក្រុង Bergen ប្រទេស ន័រវែស ៖ ទីក្រុង​មួយ​នេះ​នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ខាង​ឧស្សាហកម្ម​ដឹក​ជញ្ជូន ថាមពល និង ការ​ស្រាវជ្រាវ​សមុទ្រ។

ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ

៣) ទីក្រុង Trondheim ប្រទេស ន័រវែស ៖ ទីក្រុង Trondheim គឺ​ជា​កន្លែង​កំណើត​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​ ហើយ​វា​ជា​កន្លែង​នៃ​សេវា GSM របស់​ទូរស័ព្ទ បាន​បង្កើត​នៅ​ទសវត្ស​ឆ្នាំ ១៩៨០។

ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ

៤) ទីក្រុង Hwaseong ប្រទេស កូរ៉េខាងត្បូង ៖ ទីក្រុង Hwaseong ជា​កន្លែង​ឧស្សាហកម្ម​ខាង​ការ​ស្រាវជ្រាវ​ នៃ​ការ​ផលិត​រថយន្ត​ដូចជា Hyundai, Kia ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung និង LG ជា​ដើម។

ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ

៥) ទីក្រុង Asan ប្រទេស កូរ៉េខាងត្បូង ៖ ទីក្រុង Asan គឺ​ជា​ក្រុង​ឧស្សាហកម្ម​ខាង​ការ​ដឹក​ជញ្ជូន​ទៅ​ជុំវិញ​សាកល​លោក​យ៉ាង​មមាញឹក។

ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ

៦) ទីក្រុង Rhine Ruhr ប្រទេស អាល្លឺម៉ង់ ៖ ទីក្រុង Rhine Ruhr ជា​ទីក្រុង​ធំ​លំដាប់​លេខ ៣ នៅ​អឺរ៉ុប ដោយ​តាម​ពី​ក្រោយ ប៉ារីស និង ឡុងដុង ដោយ​ទីក្រុង​នេះ​គឺ​ជា​ ក្បាល​ម៉ាស៊ីន​សំខាន់​ផង​ដែរ​ផ្នែក​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​របស់​អាល្លឺម៉ង់។

ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ

៧) ទីក្រុង ម៉ាកាវ ប្រទេស ចិន ៖ ទីក្រុង ម៉ាកាវ គឺ​ជា​ទីក្រុង ឧស្សាហកម្ម​ល្បែង​ធំ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី។

ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ

ប្រភព៖ thebnews

 

  • ទីក្រុង ៧ លើ​លោក​នឹង​ក្លាយ​ជា​ក្រុង​មាន​ជាង​គេ​បំផុត​ នៅ​ឆ្នាំ ២០២៥ ខាង​មុខ已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:កំសាន្ត
Tags: