ពេលមានរបួស តើត្រូវធ្វើដូចម្តេច កុំឱ្យមានស្លាកស្នាម?

មិន​ថា ​អ្នកជា​មនុស្ស​ដែលមាន​ការយកចិត្តទុកដាក់​ ពី​ស្នាម​ដែល​អាច​នឹង​កើតមាន​នៅលើ​ស្បែក​ បន្ទាប់ពី​មាន​របួស មុត មុន ឬ​ការវះកាត់​តិចតួច ឬ​អត់​ក្តី ក៏​ការខិតខំ​បង្ការ​កុំឱ្យ​វា​កើតមាន ​បន្ទាប់ពី​របួស​ជាសះស្បើយ ​នៅតែ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ធ្វើ។ មិនចាំបាច់​ត្រូវ​ប្រុងប្រៀប​អី​ច្រើន ហើយក៏​មិន​ពិបាក​រហូតដល់ ​អ្នក​មិនអាច​ធ្វើបាន​នោះដែរ។ សូម​ព្យាយាម​ចងចាំ​សកម្មភាព​ខាងក្រោម​នេះ ដើម្បី​គ្រប់ពេល​នៃ​ការ​មាន​របួស​ នឹង​បន្សល់ទុក​ស្នាម​តិចតួច​បំផុត។

  1. សម្អាត​មុខរបួស​ចេញ ​ពេល​មាន​របួសថ្មីៗ ៖ បន្ទាប់ពី​មាន​របួសភ្លាមៗ សូម​យក​ទឹក​ត្រជាក់​មក​លាង​សម្អាត​បរិវេណ​របួស​នោះ​ឱ្យបាន​ស្អាត បន្ទាប់មក​សឹម​ចាប់​ឆ្កឹះ ឬ​លាង​កម្ទេច​ដី​ចេញ​ឱ្យអស់ ជាមួយនឹង​ទឹក​អាល់កុល។
  2. គ្រប​របួស​ឱ្យ​ស្អាត ​ជាប់​ជានិច្ច ៖ការ​គ្រប​ស្នាមរបួស​ឱ្យ​ជិត ​គឺជា​ការជួយ​រារាំង​មេរោគ ធូលី​ដី អាការ​រមាស់ផ្សេងៗ ពី​ខាងក្រៅ​កុំឱ្យ​ជ្រាប​ចូលមកក្នុង​របួស ហើយក៏​ជាការ​ជួយ​របួស​ ឱ្យមាន​ជាតិ​សំណើម ដើម្បី​ជួយ​ព​ន្លឿ​ន​ការព្យាបាល ​ក្នុង​រយៈពេល 2-3ថ្ងៃ​ដំបូង​ផងដែរ។ អ្នក​អាច​ប្រើ​ក្រែ​ម ដែលមាន​ជាតិ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ឬ​ប្រេង​លាប​ស្បែក ដើម្បី​រក្សា​សំណើម និង​អនាម័យ​ដល់​មុខរបួស​ក៏បាន។ រឿង​សំខាន់​មួយទៀត​ការដែល​អ្នក​គ្រប ឬ​បិទ​មុខរបួស​ឱ្យ​ជិត​បែបនេះ ​គឺជា​ការជួយ​កាត់បន្ថយ​ការកើតមាន​សន្លាក​បន្ទា​ប់​ពីរ​បួស​ជាសះស្បើយ ​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ។
  3. កុំ​ឆ្កឹះ​របួស ៖បន្ទាប់ពី​មាន​របួស ឬ​សូម្បីតែ​មុន​នៅលើ​ស្បែក​មុខ​ក៏ដោយ ក៏​អ្នក​មិនត្រូវ​ឆ្កឹះ​វា​ដែរ ព្រោះថា​ពេលវេលា​នេះ​រាងកាយ​របស់​អ្នក​កំពុងធ្វើការ​យ៉ាងសកម្ម ​ក្នុងការ​ព្យាបាល​មុខរបួស។ កោសិកា​ឈាមស ​កំពុង​រារាំង​ការ​លុកលុយ​របស់​មេរោគ ចំណែកឯ​កោសិកា​ឈាមក្រហម ​សុទ្ធតែ​កំពុង​ធ្វើឱ្យ​ឈាម ​នៅមុខ​របួស​កក​កុំឱ្យ​ហូរ​មកទៀត ដូច្នេះ​បើ​អ្នក​កេះ ឬ​ឆ្កឹះ​វា​មិន​ឈប់​នោះ មិន​ត្រឹមតែ​ធ្វើឱ្យ​មេរោគ ​មានឱកាស​ជ្រាបចូល​ទៅក្នុង​មុខរបួស​ទេ តែ​វា​ក៏​អាចធ្វើឱ្យ​របួសស្នាម​កាន់​តែ​ធំ​ឡើង​ទៀតផង។

ដូច្នេះ​អ្នក​ត្រូវតែ​ចៀសវាង ​ឱ្យបាន​នូវ​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​នោះ នោះ​ឱកាស​នៃ​ការកើតមាន​ស្នាម​ក្រោយ ​របួស​នឹងមាន​កាន់តែ​តិច​សម្រាប់​អ្នក។ តែបើ​ស្លាកស្នាម​បាន​កើតមាន​ទៅហើយនោះ មានតែ​ស្វែងរក​ថ្នាំ​បំបាត់​សន្លាក​ស្នាម​មក​លាប​ទេ ទើប​ជា​វិធី​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​បំផុត៕

ប្រភព៖ tomnerb

  • ពេលមានរបួស តើត្រូវធ្វើដូចម្តេច កុំឱ្យមានស្លាកស្នាម?已关闭评论
  • 55 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:សុខភាព
Tags: