ប្រជាពលរដ្ឋប្តឹងក្រុមហ៊ុនសាណាន.ប៉េស្កូដាសស្ទ្រី.ម៉ាស្ទ័រអ៊ីនធើណេសិនណលនិងមន្ត្រីខេត្តកំពង់ស្ពឺ៧នាក់ទៅនាយករដ្ឋមន្ត្រី

ភ្នំពេញ:

ប្រជាពលរដ្ឋប្តឹងលោក ស្លាត សាណាន ជានាយកក្រុមហ៊ុន សាណាន និងក្រុមហ៊ុនម៉ាស្ទ័រអ៊ីនធើណេសិនណល ខបភើរ៉េសិន ក្រុមហ៊ុន ប៉េស្កូដាសស្ទ្រី រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ បានឃុបឃិតគ្នារំលោភយកដីប្រជាពលរដ្ឋ និងប្រើអំពើហិង្សា ប៉ុនប៉ងសម្លាប់ប្រជាពលរដ្ឋ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ប្រជាពលរដ្ឋដែលប្តឹងនៅភូមិតាំងសំរោង ភូមិក្រាំងបឹង ភូមិខ្នងក្រាំង ឃុំទាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្តឹងប្តឹង ថែមទៀតផង។
 តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានបានមនុស្សចំនួន១០នាក់ ក្នុងនោះរួមមានៈ ១.ឈ្មោះ ពេជ្រ ចន្ថា ជាអភិបាលស្រុកភ្នំស្រួច។ ២.ឈ្មោះ យឹម ណន មន្ត្រីកសិកម្មខេត្តកំពង់ស្ពឺ។ ៣.ឈ្មោះ អ៊ុំ វុទ្ធី ប្រធានសុរិយោដីស្រុកភ្នំស្រួច។ ៤.ឈ្មោះ ខៀវ សំបាន ជាមន្ត្រីខេត្តកំពង់ស្ពឺ។ ៥.ឈ្មោះ វ័រ ខាំ មេឃុំដីវ៉ាយ (ចាស់)។ ៦.ស្លាត សាណាន ប្រធានក្រុមហ៊ុន សាណាន។ ៧.ក្រុមហ៊ុនម៉ាស្ទ័រអ៊ីនធើណេសិនណល ខបភើរ៉េសិន។ ៨.ក្រុមហ៊ុន ប៉េស្កូដាសស្ទ្រី។ ៩.ឈ្មោះ វុធ វរៈ បច្ចេកទេសផែនទីខេត្តកំពង់ស្ពឺ និង១០.ឈ្មោះ កង ហ៊ាន អតីតអភិបាលខេត្តកំពង់ស្ពឺ។
 ឈ្មោះមនុស្សទាំង១០រូប ខាងលើនេះ ត្រូវបានប្រជាពលររដ្ឋប្តឹងពីបទ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ រំលោភយកដីប្រជាពលរដ្ឋ ប្រើអំពើហិង្សា និងប៉ុនប៉ងធ្វើឃាតប្រជាពលរដ្ឋ។
 ចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដាក់ជូនសម្តេចតេជោ ហ៊ុន សែន ត្រូវបានលោកគង់ ចំរើន មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចេញមកទទួលយក ដើម្បីបញ្ជូនទៅថ្នាក់លើពិនិត្យ
។ ទាក់ទងការប្តឹងមនុស្សចចំនួន១០រូបខាងលើនេះ នៅមិនទាន់អាចសុំការបំភ្លឺបានទេ៕