បុរស ប៉ា​គី​ស្ថាន​មួយរូប​អាយុ ៣៥ ឆ្នាំ មានបំណង​ចង់បាន​កូន ១០០ ដើម្បី​បានរស់នៅ​ឋាន​សួ​គ៍​

6 Videos


​លោក Jan Mohammad គឺជា​គ្រូពេទ្យ​មួយរូប​មកពី​ប្រទេស​ប៉ា​គី​ស្ថាន​កំពុងមាន​បេសកម្ម​មួយ​គឺ​បង្កើតកូន​ឲ្យបាន ១០០​ នាក់ ​ដើម្បី​ទទួលបាន​កន្លែង​រស់នៅ​សក្តិសម​មួយ​នៅ​ឋាន​សួ​គ៍​ពេល​លោក​ស្លាប់ទៅ ។ បុរស​អាយុ ៤៣ ឆ្នាំ​រូបនេះ​បច្ចុប្បន្ន​មានកូន ៣៥ នាក់​រួចមកហើយ​មាន​ប្រពន្ធ​ចំនួន ៣ ហើយក៏​គ្រោង​នឹងរៀបការ​ប្រពន្ធ​ទី ៤ មួយទៀតដើម្បី​បង្កើន​ចំនួន​កូន ។

M88


លោក​បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត DAWN ក្នុងស្រុក​ថា​«​ខ្ញុំ​ចង់បាន​កូន​ចំនួន១០០​នាក់ ព្រោះ​ សាវ័ក​របស់​ព្រះ​បាន​ប្រាប់ថាការបង្កើន​ចំនួន​អ្នក​គោរព​សាសនា​អ៊ី​ស្លាមកាន់តែច្រើន​នឹងមិន​ធ្លាក់​នរក​នោះទេ កូន​របស់​ខ្ញុំនឹង​ជួយ​ខ្ញុំ​ឲ្យ​បាន​ទៅដល់ឋាន​សួ​គ៍​» ។

​ប្រពន្ធ​របស់លោក​បច្ចុប្បន្ន​មានឈ្មោះ Bibi Naz អាយុ ៣២ ឆ្នាំ Gul Noor Bibi អាយុ ២៨ ឆ្នាំ និង Yayat Bibi អាយុ ២៥ ឆ្នាំ​។ ទាំងបី​នាក់​បាន​បង្កើត​កូនប្រុស​ចំនួន ១៤ នាក់និង​កូនស្រី ២១ នាក់ ហើយកូនស្រី​ពីរ​នាក់​ទៀត ​ទើបតែនឹង​កើត​បាន ២ ទៅ ៣ សប្តាហ៍​ថ្មីៗ​នេះ ។

សមាជិក​សរុប ៣៩ នាក់ ក្នុង​គ្រួសារ​លោក​រស់នៅ​ក្រោម​ដំបូល​តែមួយ មាន​បន្ទប់​ចំនួន ១២ សង់​លើ​ផ្ទៃដី ៤០០០ ម៉ែត្រការ៉េ ។ លោក​ប្រកបមុខរបរ​មួយ​ដោយ​រក​ចំណូល​ប្រចាំខែ​បាន ៩៥៥ ដុល្លា​អាមេរិក ដែល​អាច​ផ្តល់​អ្វីៗ​ដូចជា​ការហូបចុក​គ្រប់គ្រាន់​ទៅដល់​កូនៗ​ទាំងអស់ ។ លោក​និយាយថាលោក​មិន​ចាំ​ឈ្មោះកូនៗ​ទាំងអស់​នោះទេ ប៉ុន្តែ​លោក​សប្បាយចិត្ត​ពេល​មានកូន​ក្មេង​ច្រើន​រស់នៅ​ក្នុងផ្ទះ​របស់លោក ៕