ចូរអ្នក​កុំ​បង្ខំ​ឲ្យ​កូន​និយាយពាក្យ​”​សុំទោស​”​ឲ្យសោះ​

ចូរអ្នក​កុំ​បង្ខំ​ឲ្យ​កូន​និយាយពាក្យ​”​សុំទោស​”​ឲ្យសោះ​

​នៅពេល​ដែល​កូន​ធ្វើ​ខុស​ម្តងៗ ពាក្យ​ទី​១​ដែល​អ្នក​ឲ្យគេ​និយាយ​គឺ​ពាក្យ​ថា “​សុំទោស​” នេះ​ជា​និច្ច ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​របស់​គេ​ឡើយ ហើយ​នៅពេល​ដែល​គេ​មិន​ព្រម​និយាយ អ្នក​តែងតែ​បង្ខំ​ដល់​គេ​និយាយ​ចេញ​ពាក្យ​នោះ​។ ដូចនេះ​តើ​វា​ល្អ​ឬទេ​នៅ​ពេល​ដែល​អ្នក​តែងតែ​បង្ខំ​កូន​ឲ្យ​និយាយពាក្យ​ដែល​គេ​មិន​ចង់​នោះ​?

​តាមពិតទៅ​នៅ​ពេល​ដែល​កូន​ធ្វើ​ខុស​ម្តងៗ អ្នក​មិន​ត្រូវ​បង្ខំ​ឲ្យគេ​និយាយពាក្យ​សុំ​ទោស​នេះ​ភ្លាម​ទេ ដោយ​អ្នក​ត្រូវតែ​បង្រៀន​ឲ្យគេ​យក​អារម្មណ៍​របស់ខ្លួ​ន​ដាក់​លើ​អារម្មណ៍​របស់​អ្នកដទៃ អ្នក​អាច​សាកល្បង​បង្រៀន​គេ​ឲ្យ​ឈរ​នៅ​ខាង​អ្នក​ដែល​រងគ្រោះ​គិត​មើល​ថា​ប្រសិនជា​អ្នកដទៃ​ធ្វើ​ចំពោះ​កូន​បែបនេះ តើ​គេ​នឹង​មាន​អារម្មណ៍​បែបណា នោះ​ក្រោយ​ពេល​ដែល​អ្នក​បង្រៀន​គេ​ឲ្យប្រើ​វិធី​បែប​នេះ​យូរ គេ​នឹង​អាច​ក្លាយជា​ក្មេង​ដែល​មាន​សុជីវធម៌​ម្នាក់ ដោយ​នៅពេល​ដែល​ធ្វើ​ខុស គេ​នឹង​ចេះ​សុំ​ទោស​អ្នកដទៃ​ដោយ​ខ្លួនឯង ដោយ​អ្នក​មិនចាំបាច់​ចាប់បង្ខំ​នោះទេ​។ ផ្ទុយទៅវិញ​ប្រសិនជា​អ្នក​តែងតែ​បង្ខំ​ឲ្យ​កូន​ធ្វើ​រឿង​ដែល​មិនមែន​ចេញពី​ចិត្ត​របស់​គេ នោះ​កូន​នឹង​អាច​ក្លាយ​ជា​ក្មេង​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជា​មិនខានឡើយ គេ​នឹងបិន​ចង់​និយាយ​ជាមួយ​អ្នក​ដទៃ ហើយ​ឃុំ​ខ្លួនឯង​ទុក​ក្នុង​កន្លែង​ដែល​គ្មាន​មនុស្ស​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។