ចង់ឲ្យ​កូន​ឆ្លាត សាក​វិធីសាស្ត្រ​ទាំង ៩ នេះ​ទៅ ធានាថា ឆ្លាត​តែម្តង​

ចង់ឲ្យ​កូន​ឆ្លាត សាក​វិធីសាស្ត្រ​ទាំង ៩ នេះ​ទៅ ធានាថា ឆ្លាត​តែម្តង​

​ការលូតលាស់ និង​បញ្ញា​ស្មារតី​របស់​ក្មេងៗ កើតចេញ​ពី​បទពិសោធ​ន៍ ដែល​គេ​បាន​ឆ្លងកាត់ ក្រៅពីនេះ គេ​នឹង​រៀន​ចេះដឹង តាមរយៈ​លំ​ហាត់ប្រាណ​ខួរក្បាល ដូចជា ការមើលឃើញ ការ​ស្តាប់លឺ ការប៉ះពាល់ ការ​ភ្លក់ និង​ហឹតក្លិន​ជាដើម​។ វិញាណ​ទាំង ៥ នេះហើយ ដែល​រំញោច​ទៅកាន់ កោសិកា​ខួរក្បាល ហើយ​បង្កើត​ជា​ទំនាក់ទំនង បន្តបន្ទាប់​គ្នា រាប់​ម៉ឺន​លាន​ទៀត​។​

​ដូច្នេះ ទំនាក់ទំនង​កាន់តែច្រើន កូន​អ្នក​កាន់តែ​ឆ្លាត​។​

១. ប្រាស្រ័យ​ទាក់ទង​ជាមួយ​កូន​
​កូនក្មេង ដែល​មាន​ឪពុក​ម្តាយ រវល់​នឹង​ការងារ គ្មាន​ពេល​នៅ​ជាមួយ​កូន ភាគច្រើន មិនសូវ​ឆ្លាត ហើយ​ស្ទក់ និង​ខ្លាច​អ្នក​ដ៏​ទៃ​។ ដូច្នេះ បើ​ចង់ឲ្យ​កូន​ឆ្លាត អ្នក​ត្រូវ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​កូន ដូចជា ការ​អោប​កូន ការ​ថើប​កូន ការបង្រៀន​កូន និង​ការលេង​ជាមួយ​កូន​។ យ៉ាងណាមិញ អ្នក​គួរ​នាំ​គេ ទៅលេង​ខាងក្រៅ​ផ្ទះ​ខ្លះ ដើម្បីឲ្យ​គេ​ស្គាល់ និង​ដឹង​អ្វី​ដែល​ថ្មីៗ​។​

២. និយាយ​ជាមួយ​កូន​
​ចូរ​និយាយ​ជាមួយ​កូន ហើយ​ស្តាប់​ពីអ្វី ដែល​គេ​បានលើកឡើង នោះ​អ្នកនឹង​ដឹង​អំពី តម្រូវការ និង​ភាព​ឆ្លាត​វៃ របស់​កូន​អ្នក​ហើយ​។ អ្នក​អាច​អាន​សៀវភៅ ឬ​និទានរឿង​ឲ្យគេ​ស្តាប់ ហើយ​ត្រឡប់​ឲ្យគេ ធ្វើបែបនេះ ចំពោះ​អ្នក​វិញ​ម្តង​។ ការអាន​សៀវភៅ ជា​កត្តា​ចាំបាច់​បំផុត ដើម្បី​ធ្វើ​ឲ្យ​កូន​អ្នក​ឆ្លាត​។​

៣. ឲ្យ​ក្មេង​ស្គាល់​អ្វី​គ្រប់យ៉ាង ពិសេស ពិភព​ខាងក្រៅ​
​អ្នក​មិន​គួរ​ឃុំ​ខ្លួនឯង និង​កូន នៅ​តែ​ក្នុង​ផ្ទះ​ទេ កូនក្មេង ត្រូវការ​ភាពសប្បាយ​រីករាយ និង​មើល​ពិភព​ខាងក្រៅ​។​

៤. ឲ្យ​កូន​លេង​ឲ្យបាន​ច្រើន​
​ពេល​លេង ខួរក្បាល​របស់​គេ​នឹង​ដើរ ហើយ​បង្កើត​ជា​បទពិសោធន៍​ផ្សេងៗ នៅក្នុង​ជីវិត​របស់​គេ​។ ល្បែង​កំសាន្ត ជួយ​ឲ្យគេ​អភិវឌ្ឍ​ចំណេះដឹង ជំនាញ ការគិត អារម្មណ៍ និង​ទំនាក់ទំនង​សង្គម ពីព្រោះ គេ​នឹង​ចេះ​ចែករំលែក ហើយ​បង្កើត​មិត្តភក្តិ ដោយ​ខ្លួនគេ​ផ្ទាល់​។​

ចង់ឲ្យ​កូន​ឆ្លាត សាក​វិធីសាស្ត្រ​ទាំង ៩ នេះ​ទៅ ធានាថា ឆ្លាត​តែម្តង​

៥. ជំរុញ​ឲ្យ​កូន​ហាត់ប្រាណ​
​លំ​ហាត់ប្រាណ មិន​ត្រឹមតែ​ធ្វើឲ្យ កូន​របស់​អ្នក មាន​សុខភាព​ល្អ ហើយ​មាំមួន​នោះទេ ប៉ុន្តែ វា​អាច​ជួយ​ឲ្យ​កូន​អ្នក ឆ្លាត​ផងដែរ​។ ការ​ហាត់ប្រាណ នឹង​ពង្រឹង​ចរន្តឈាម​រត់ ទៅកាន់​ខួរក្បាល ហើយ​បង្កើត​កោសិកា​ថ្មី​។ ដូច្នេះ វា​ជា​ការ​ហាត់ពត់ លត់​ដុំ​ខួរក្បាល និង​ធ្វើឲ្យ​ខួរក្បាល កូន​របស់​អ្នក​រស់​រវើក និង​មាន​សុខភាព​ល្អ​។​

៦. តន្ត្រី ជា​របស់​ចាំបាច់​ណាស់​
​ហេតុ​អ្វី​សាលា​ឯកជន​ភាគច្រើន តែងតែ​ដាក់​កាលវិភាគ ឲ្យ​កុមារ​ហាត់​លេង​តន្ត្រី​? ជា​ការពិត តន្ត្រី អាច​បង្កើន​ការចងចាំ ការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និង​បន្ថយ​ស្ត្រេ​ស​។

៧. ធ្វើជា​គម្រូ​ឲ្យ​កូន​
​កូនក្មេង ច្រើន​តែ​រៀន តាម​គម្រូ របស់​ឪពុក​ម្តាយ ដូច្នេះ អ្នក​ត្រូវ​តែ​ធ្វើជា តារា​ម៉ូ​ដែល ឬ​និមិត្តរូប (idol) របស់​កូន​។ បើ​គេ​ឃើញ​អ្នក​អាន​សៀវភៅ ច្បាស់​ណាស់ គេ​នឹង​មិន​ទៅ​មើល​ទូរទស្សន៍ ឬ​លេង​ហ្គែម​ឡើយ​។​

៨. ឲ្យ​កូន​លេង​ហ្គែម ឬ​ទូរស័ព្ទ​
​សម័យ​បច្ចេកវិទ្យា ពិតជា​មាន​ប្រយោជន៍​ណាស់ សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ទូរស័ព្ទ ឬ​ហ្គែម គឺ​សុទ្ធតែ​មាន​ប្រយោជន៍​ទាំងអស់ ឲ្យតែ​អ្នក ចេះ​គ្រប់គ្រង​កូន ឲ្យបាន​ល្អ​។​

៩. របប​អាហារ ជា​កត្តា​ចាំបាច់​បំផុត​
​កូន​របស់​អ្នក គ្មាន​ថ្ងៃ​ឆ្លាត​នោះទេ បើ​គេ​ចេះ​តែ​ញ៉ាំ​បាយ​កក លាយ​ទឹកត្រី​នោះ ដូច្នេះ ចូរ​អ្នកផ្តល់​អាហារ ដែល​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់ សម្រាប់​កូន​របស់​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។