ព្រះបដិមា «ព្រះសិរ្ស» ដែលឃ្លាតឆ្ងាយពីកម្ពុជាជិតកន្លះសតវត្សរ៍ បានមកដល់ទឹកដីកំណើតវិញហើយ

ភ្នំពេញ៖ ព្រះ​ប​ដិ​មា «ព្រះ​សិ​រ្ស» ចំ​នួ​ន​ពី​រ ដែល​ត្រូវ​បា​ន​ក្រុម​ចោ​រ​លួច​ជួញ​ដូរ​អំ​ឡុង​ប្រ​ទេ​ស​ជា​តិ កើត​សង្រ្គា​ម ក្នុង​ទ​ស្សវ​ត្សរ៍​ឆ្នាំ​៧០​នោះ​ ត្រូ​វ​បានរា​ជ​រដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា ប្រឹ​ង​ប្រែ​ង​ត​ស៊ូមតិ​យ​ក​ម​ក​ដ​ល់​ប្រ​ទេស​ក​ម្ពុ​ជា​វិ​ញ​ហើ​យ ក្រោ​យ​ពីឃ្លាត​ចា​ក​ឆ្ងា​យ អស់​រយៈ​ពេ​ល​ជិ​ត​កន្លះ​ស​ត​វត្ស​រ៍​។​ ព្រះបដិមា «ព្រះសិរ្ស» ត្រូវបានប្រទះឃើញដាក់លក់នៅក្នុងប្រទេសបារាំង នាអំឡុងទស្សវត្សរ៍ឆ្នាំ៩០ ហើយ​ត្រូវ​បាន​ដឹក​ជញ្ជូ​ន​មក​ដល់​ប្រ​ទេស​ក​ម្ពុ​ជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ព្រះបដិមាទាំងពីរ ត្រូវបានឧបនា យករដ្ឋមន្រ្តី ហោ ​ណាំ​ហុ​ង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនសារមន្ទីរជាតិ ទុកជាសម្បត្តិបេតិក ភណ្ឌជាតិ។ នៅក្នុងពិធីប្រគល់ព្រះបដិមាទាំងពីរនេះ ប្រមុខការទូតកម្ពុជា បានលើកបង្ហាញថា មានការតស៊ូមតិយ៉ាងស្វិតស្វាញទម្រាំទាមទារយក ព្រះ​បដិ​មា​ទាំ​ង​ពី​រ​នេះ​ ​ពី​កន្លែង​ល​ក់​វត្ថុ​បុរា​ណ​មួយ​ក​ន្លែង នៅ​ក្នុ​ង​ទី​ក្រុង​ប៉ា​រី​ស​។​ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានគូសបញ្ជាក់ថា ក្នុ​ង​ពេ​ល​រូប​លោក​ធ្វើ​ជា​ឯ​ក​អ​គ្គ​រា​ជ​ទូ​ត​ក​ម្ពុ​ជា ប្រចាំប្រទេសបារាំង មានមិត្តភក្តិរបស់លោកបានប្រាប់ថា ប្រទះឃើញព្រះសិរ្សចំនួនពីរ ដា​ក់​តាំ​ង​លក់​ក្នុ​ង​ត​ម្លៃ ១លានដុល្លារអាមេរិកនៅទីកន្លែងមួយ នៃក្រុងប៉ារីស។ ក្រោយទទួលដំណឹងនេះ លោកក៏បានស្រាវជ្រាវ ហើយបានដឹងថា ព្រះសិរ្សទាំងពីរនោះ គឺជាវត្ថុបុរាណខ្មែរពិត […]