ស​ម្តេ​ច​តេ​ជោ​៖ ២ថ្ងៃ​ទៀត​ប្រាក់​ខែ​គ្រូ​ប​ង្រៀ​ន​នឹ​ង​ត្រូវ​ដំ​ឡើ​ង ប្រា​ក់​ខែ​គ្រូ​ប​ង្រៀ​ន​ទា​ប​បំ​ផុត​២០០​ដុ​ល្លារ​

ភ្នំពេញ៖ ប្រ​មុខ​រា​ជ​រដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជា​ក់​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ មីនា នេះ​ថា​នៅ​ថ្ងៃ​ទី ០១ ខែ មេសា ខាង​មុខ​នេះ​ប្រា​ក់​ខែ​គ្រូ​ប​ង្រៀន​នឹ​ង​ត្រូវ​បា​ន​ដំ​ឡើ​ង ហើយ​ប្រា​ក់​ខែ​រ​ប​ស់​គ្រូ​ប​ង្រៀន​ទា​ប​បំ​ផុ​ត​ ដែ​ល​មា​ន​ថ្នា​ក់​ម​ត្តេ​យ្យ​បា​ន​ចំ​នួ​ន​២០០​ដុ​ល្លា​រ​។ ការថ្លែងបញ្ជាក់របស់សម្តេចតេជោ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលសម្តេចចូលរួមជាអធិបតី ក្នុង​ពិ​ធី​សម្ពោ​ធ​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​វិ​ទ្យា​ល័​យ​ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅតែប៉ុន្មានថ្ងៃទៀតទេលោកគ្រូអើយ។ ប្រាក់ខែនឹងឡើងទៀតហើយ នៅ​តែ​២​ថ្ងៃ​ទៀត​ទេ​។ ថ្ងៃទី១ មកដល់ (១មេសា) ត្រូវឡើងប្រាក់ខែទៀត ហើយប្រាក់ខែទាបបំផុត របស់គ្រូបង្រៀនថ្នាក់មត្តេយ្យ និងបឋមសិក្សា ២០០​ដុល្លារ សហរដ្ឋអាមេរិក។ ឆ្នាំ២០១៨ ទាបបំផុតក៏២៥០ដុល្លារដែរ ស្មើនឹងជាង១លានរៀល»។ សម្តេច​តេជោ ហ៊ុន សែន បានសង្កត់ទ្ងន់ថា «នេះជាឡើងប្រាក់ពិត មិនមែនឡើងប្រាក់ខែខ្យល់ទេ ហើយបើកមុខចូលឆ្នាំទៀត និង​បូ​ក​នឹ​ង​ប្រាក់​ឧ​ត្ថ​ម្ភ ចំនួន៥ម៉ឺនរឿលមុនចូលឆ្នាំទៀត ដូច្នេះវាគួរសមហើយ!»។ សម្តេចបានថ្លែងទៀតថា ចំពោះប្រាក់ឧត្ថម្ភចំនួនប្រាក់៥ម៉ឺនរៀលមុនចូលឆ្នាំនេះ […]