អាចារ្យ​គន់គូរ​ថា​ខុស​ខែ​ឆ្នាំ​ត្រូវ​ផ្តាច់​ពាក្យ​ តូចចិត្ត​លេប​ថ្នាំពុល​សម្លាប់​ខ្លួន​

អាចារ្យ​គន់គូរ​ថា​ខុស​ខែ​ឆ្នាំ​ត្រូវ​ផ្តាច់​ពាក្យ​ តូចចិត្ត​លេប​ថ្នាំពុល​សម្លាប់​ខ្លួន​



ព្រៃវែង ៖ យុវជន​ម្នាក់​បាន​គិត​ខ្លី​រត់​ទៅ​លេប​ថ្នាំ​បំពុល​សត្វល្អិត​ប៉ុនប៉ង​សម្លាប់​ខ្លួន​ក្រោយពី​ឪពុក​ម្តាយ​ទាំងសងខាង​រក​តា​អាចារ្យ​គន់គូរ មើល​ជើង​លេខ​ដោយ​តាម​ក្បួន​ថា មិនល្អ​ត្រូវ​ផ្តាច់​ពាក្យ​វិញ​។

ហេតុ​ការណ៍​យុវជន​ម្នា​ក់​បាន​លេប​ថ្នាំ​ប៉ុនប៉ង​សម្លាប់​ខ្លួន​នេះ​បាន​កើ​ត​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦​ វេលា​ម៉ោង​១០​និង​១០​នាទី ​នៅ​វាលស្រែ​ប្រាំង​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ​ស្ថិត​ក្នុង​ភូមិ​ថ្មី​ឃុំ​នឹង​ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​។

ប្រភព​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ​វឿន ជា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាង​លើ​ បាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លេប​អស់​មួយ​កូន​ដប់​តូច​នៅ​វាលស្រែ ​ខាងក្រោយ​ផ្ទះ​នៅក្រោម​ដើម​រាំង​។

ប្រភព​បាន​បន្ត​ទៀត​ថា​ ក្រោយពេល​ជនរងគ្រោះ​បាន​លេប​ថ្នាំ​រួច​គេ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប្អូនស្រី​ដែល​ធ្វើ​ការ​រោងចក្រ​នៅ​ឯ​ភ្នំពេញ​ថា ​ប្រាប់​ម៉ែ​នឹង​ពុក​ផង​ថា ​បង​លា​ហើយ​បង​បាន​លេបថ្នាំ​ពុល​អស់​មួយ​ដប់​តូច​នៅ​ខាងក្រោយ​ផ្ទះ​ក្រោម​ដើម​រាំង​។ ឮ​ដូច្នេះ​ប្អូនស្រី​បាន​ទូរ​ស័ព្ទ​ប្រាប់​ឪពុក​ម្តាយ​របស់ខ្លួន​ក្រោយមក​ក្រុម​គ្រួសារ​បាន​ស្រែកហៅ​គេឯង​ឲ្យ​មក​ជួយ​សែង​នឹង​ដឹក​យុវជន​ខាង​លើ​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នក​លឿង​ តែ​ម្តង​ទៅ​ហើ​យ​សំណាង​ណាស់ ដែល​ដឹក​មក​មន្ទីរ​ពេទ្យ​ទាន់​ពេលវេលា​ដោយ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​។

ប្រភព​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​បាន​ស្រលាញ់​គ្នា​ជាមួយ​គូ​ដណ្តឹង​ហើយ​ក៏បាន​ភ្ជាប់​ពាក្យ​ក្រោយមក​ឪពុក​ម្តាយ​ទាំងសងខាង​បា​នរក​អាចារ្យ​ឲ្យ​មើល​ខែ​ឆ្នាំ​ពេលនោះ​ជើង​លេខ​ឆ្លើយ​ថា មិនល្អ​ទេពី​ព្រោះ​អ្នក​ទាំ​ពីរ​មិនមែន​ជា​គូ​នឹង​គ្នា​ទេ​បើ​រៀបការ​ក៏​គង់តែ​បែកបាក់​គ្នា​ដែរ​ឃើញ​ដូច​នោះ​ឪពុក​ម្តាយ​ទាំងសងខាង​បាន​ឯកភាព​គ្នា​ផ្តាច់​ពាក្យ​ទៅ​។ ដោយ​ឪពុក​ម្តាយ​ខាង​ប្រុស​បាន​លួងលោម​កូន​នឹង​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​ទៀត​មិន​នឹក​ស្មាន​ថា គេ​គិត​ខ្លី​បែបនេះ​សោះ​។ គ្រូពេទ្យ​បង្អែក​អ្នក​លឿង​និយាយ​ថា​សំណាង​ណាស់​ដែល​ដឹក​មក​ពេទ្យ​ទាន់​កុំ​អី​ក្ស័យ​ជីវា​បាត់​ទៅ​ហើយ​៕

អាចារ្យ​គន់គូរ​ថា​ខុស​ខែ​ឆ្នាំ​ត្រូវ​ផ្តាច់​ពាក្យ​ តូចចិត្ត​លេប​ថ្នាំពុល​សម្លាប់​ខ្លួន​