សមត្ថកិច្ច​ស្រុក​វាលវែង​ ចាប់​​​មេខ្លោង​​រាន​ដី​ព្រៃ​របស់​រដ្ឋ​​បាន​២​នាក់

សមត្ថកិច្ច​ស្រុក​វាលវែង​ ចាប់​​​មេខ្លោង​​រាន​ដី​ព្រៃ​របស់​រដ្ឋ​​បាន​២​នាក់

ពោធិ៍សាត់ ​៖​ នគរបាល​នៅ​ស្រុក​វាលវែង​ នៅតែ​អនុវត្តន៍​ការ​បង្ក្រាប​ ​ជនល្មើស​រាន​ដី​ព្រៃ​របស់​រដ្ឋ​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម​ ទោះ​ពួកគេ​មិន​រាងចាល​ក៏ដោយ។ តែ​លើក​នេះ​ចាប់​ចំ​មេខ្លោង​ចំនួន​ពីរ​នាក់​ដែល​នៅ​ពីក្រោយ ​ការ​រាន​ដី​ព្រៃ​របស់​រដ្ឋ​ដើម្បី​ចាត់ចែង​លក់​បន្ត។

ការ​ឃាត់​ខ្លួន ​មេខ្លោង​រាន​ដី​ព្រៃ​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​​៦​​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​សំឡាញ ​ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់។

លោក​ធាង ឡេង ​អធិការ​នគរបាល ​ស្រុក​វាលវែង​ បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃ​ទី​៣០ ​ខែ​មីនា​ នេះ​ថា ​៖​ បន្ទាប់ពី​ចាប់​ខ្លួន​ អ្នក​រាន​ដី​ព្រៃ​របស់​រដ្ឋ​រក្សាទុក ​ចំនួន​បី​នាក់​កាលពី​ថ្ងៃ​ទី​២៨​ ខែ​មីនា​​រួចមក ​ពួកគេ​បាន​សារភាព​ពី​អ្នក​ ដែល​បញ្ជា​​ពីក្រោយ​ខ្នង​ខ្លួន​ឲ្យ​រាន​ដី​ព្រៃ​របស់​រដ្ឋ​នោះ ​ដើម្បី​ឲ្យ​ចាត់ចែង​វាស់វែង​ និង​លក់​បន្ត។ ពេល​ ​​លោក​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ ​​ក៏បាន​បញ្ជូន​កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​នៅ​ទីនោះ ​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់​រហូតដល់​វេលា​​​ម៉ោង​៦​​ល្ងាច​ ក៏​ចាប់​បាន​ជន​ទាំង​ពីរ​នាក់ ​ជា​មេខ្លោង​រាន​ដី​នេះ​ជាមួយ​នឹង​​វត្ថុ​តាង​វិទ្យុ​ទាក់ទង​មួយ​គ្រឿង ​និង​កាំភ្លើង​ច្នៃ​ខ្យល់​មួយ​ដើម​ យក​មក​កាន់​អធិការ​ស្រុក​វាលវែង​តែម្ដង។

លោក​អធិការ ធាង ឡេង បន្ត​ថា ​ជនសង្ស័យ​ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ការ​រាន​ដី​ព្រៃ​របស់​រដ្ឋ​រក្សាទុក ​ដើម្បី​ចាត់ចែង​យក​ទៅ​លក់​បន្ត​នេះ​ ទី​១. ​ឈ្មោះ​ អ៊ុក ប៊ុនធឿន ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ និង​ទី​២. ​ឈ្មោះ ញ៉ឹ​ប វុទ្ធី​ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ។ អ្នក​ទាំងពីរ​រស់នៅ​ចំណុច​ស្មែ​ត ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់។ ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​រក្សាទុក​ និង​ចាត់ចែង​វាស់វែង លក់​ដី​ព្រៃ​ រួម​ទាំង​កា​ប្រើប្រាស់​អាវុធ​ច្នេះ ​និង​ប្រើប្រាស់​វិទ្យុ​ទាក់ទង​ជា​ក្រុម​ ដោយ​គ្មាន​ការ​អនុញ្ញាត។ ជន​ទាំងពីរ​​នោះ ​ត្រូវ​បាន​រៀបចំ​ឯកសារ​ រួច​ប្រគល់​ជូន​​សមត្ថកិច្ច​ព្រៃឈើ​ផ្នែក​វាលវែង នៅ​ព្រឹក​ថ្ងៃ​ទី៣០​ ខែ​មីនា នេះ​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕
​​