ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​រឹបអូស​រណា​យន្ត​គោយន្ត​កន្ត្រៃ ​និង​ សាច់​សត្វព្រៃ​ជាង​១០០​គីទ្បូក្រាម

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​រឹបអូស​រណា​យន្ត​គោយន្ត​កន្ត្រៃ ​និង​ សាច់​សត្វព្រៃ​ជាង​១០០​គីទ្បូក្រាម



ព្រះវិហារ ៖ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្លូរ​ព្រៃ​កំពង់​ស្រ​ទ្បៅ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​ដែល​ជនល្មើស​ប្រើប្រាស់​គោយន្ត​កន្ត្រៃ​១​គ្រឿង​កំពុង​ដឹកជញ្ជូន​តាម​ដង​ផ្លូវ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ២០១៦​ស្ថិតនៅ​ចំណុច​ត្រពាំង​ព្រីង​ ភូមិ​ដង​ផ្លិត ​ឃុំ​ឆែប​ ស្រុក​ឆែប។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៣០​ ខែមីនា ថា​ ពេលនោះ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​នគរបាល​ស្រុក​ឆែប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​។

វត្ថុ​តាង​បទល្មើស​ដែល​ដកហូត​បាន​រួម​មាន​រណា​យន្ត​ចំនួន​០២​គ្រឿង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០៣​គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង​ស្នា​តេះ​០២​ដើម។

ប្រភព​បញ្ជាក់​ថា​ ក្នុង​នោះ​សមត្ថកិច្ច​រឹបអូស​បាន​សាច់​ជ្រូក​ព្រៃ​ស្រស់ៗ​ចំនួន​៥៥​គីទ្បូក្រាម​និង​សាច់​ឈ្លូស​ស្រស់ៗ​ចំនួន​៥៦​គី​ទ្បូ​ក្រាម​ដែល​ជនសង្ស័យ​បាន​លួចលាក់​ច្រក​ការុង​ដឹក​តាម​ម៉ូតូ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ស្ទាក់ចាប់​បង្ក្រាប​បាន​តែ​ម្តង៕

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​រឹបអូស​រណា​យន្ត​គោយន្ត​កន្ត្រៃ ​និង​ សាច់​សត្វព្រៃ​ជាង​១០០​គីទ្បូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​រឹបអូស​រណា​យន្ត​គោយន្ត​កន្ត្រៃ ​និង​ សាច់​សត្វព្រៃ​ជាង​១០០​គីទ្បូក្រាម