ប៉ូលិស​ឃាត់​បាន​រថយន្ត​ទំនើប​ដឹក​ឈើ​ក្រញូង​១​គ្រឿង​ឯ​ម្ចាស់​គេច​ខ្លួន​បាត់

ប៉ូលិស​ឃាត់​បាន​រថយន្ត​ទំនើប​ដឹក​ឈើ​ក្រញូង​១​គ្រឿង​ឯ​ម្ចាស់​គេច​ខ្លួន​បាត់



សៀមរាប ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​បាន​ដាក់​ពង្រាយ​កម្លាំង​ស្ទាក់​ចាប់​បាន​រថយន្ត​ស៊េរី​ទំនើប​ដឹក​ឈើ​ផ្ទុក​ក្រញូង​មួយ​គ្រឿង​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត រីឯ​ម្ចាស់​ឈើ​បាន​ដោះ​ស្បែកជើង​រត់​បាត់ស្រមោល។

ហេតុការណ៍​តាម​ប្រមាញ់​នេះ ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្ត​សៀ​ម​រាប។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុំ អមា​រ៉ា​ ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​នេះ​ថា កម្លាំង​របស់​លោក​បាន​ទទួល​ដំណឹង​ពី​បណ្តាញ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទើប​លោក​សុំ​គោលការណ៍​ពី​លោកស្នងការ​ដើម្បី​ចុះ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង​។

លោក​បន្តថា​ រថយន្ត​ល្មើស​នោះ​បាន​ប្រឹង​បើក​រត់​ដែរ តែ​រត់​មិន​រួច​ដោយសារ​កម្លាំង​ប៉ូលិស​ចាំ​ស្ទាក់​តាម​ប៉ុស្តិ៍​នីមួយៗ​ច្រើន ហើយ​ពេល​ជនល្មើស​បើក​ដល់​កន្លែង​ស្ងាត់​ក៏​រត់​បាត់​តែ​ម្តង​។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ​លោក​បាន​ប្រគល់​វត្ថុ​តាង​ទាំងនោះ​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត។
មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​(Lexus) ​ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ដឹកជញ្ជូន​ឈើ​អារ​ប្រណីត​(​គ្រញូង​)​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦។

មន្ត្រី​ដដែល​បន្ត​ថា ឈើ​ទាំងនោះ​មាន ចំនួន​១៣១​ដុំ​ស្មើនឹង​៤១៥​គូ​ឡូ​ក្រាម​ស្មើនឹង​០,៣៤៥​ម៉ែត្រគូប។

មន្ត្រី​ដដែល​បន្ត​ថា ឈើ​គ្រញូង​ទាំងនោះ​កំពុង​ដឹក​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រឡាញ់​ដែល​មាន​ស្នាក់​ការ​នៅ​ស្រុក​ពួក រីឯ​រថយន្ត​ឮ​ថា ខាង​ប៉ូលិស​សុំ​ទៅ​លោក​ព្រះរាជអាជ្ញា​ដើម្បី​យកមក​ជិះ​ក្នុង​អង្គភាព។

សូម​រំលឹក​ថា ឈើ​គ្រញូង​កំពុង​មាន​ហាងឆេង​ទៀតហើយ​នៅ​ខេត្តសៀមរាប ខណៈ​ពេលដែល​គេ​ឃើញ​មានការ​បិទ​បាន​មួយ​ដង្ហើមចង្រិត​នោះ​៕

ប៉ូលិស​ឃាត់​បាន​រថយន្ត​ទំនើប​ដឹក​ឈើ​ក្រញូង​១​គ្រឿង​ឯ​ម្ចាស់​គេច​ខ្លួន​បាត់ ប៉ូលិស​ឃាត់​បាន​រថយន្ត​ទំនើប​ដឹក​ឈើ​ក្រញូង​១​គ្រឿង​ឯ​ម្ចាស់​គេច​ខ្លួន​បាត់ ប៉ូលិស​ឃាត់​បាន​រថយន្ត​ទំនើប​ដឹក​ឈើ​ក្រញូង​១​គ្រឿង​ឯ​ម្ចាស់​គេច​ខ្លួន​បាត់