ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​

6 Videos


ពិតជា​រឿង​ដែល​ធ្វើឱ្យ​លោក ប៉ ណៈ​ថៈ​វុ​ធ​(Poh Nattawut )​ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​ផ្លូវ​កាម​ទេព​ប្រែ​ពណ៌​» (Tang Parn Kammathep)​មានការ​ភ័យ​ស្លន់ស្លោ​បន្ទាប់ពី​ភរិយា​របស់លោក​លេចចេញ​សញ្ញា​គ្រោះថ្នាក់​មុន​សម្រាល​។​

ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​

M88


ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​
​លោក ប៉ ណៈ​ថៈ​វុ​ធ តារា​ប្រុស​ជនជាតិ​ថៃ វ័យ ៤១ ឆ្នាំ បាន​រៀបការ​ជាមួយ​តារា​ស្រី​អ្នកនាង អេ ផន​ធីប (Ae Pornthip) កាលពី​ឆ្នាំ ២០១២ ហើយ​ទល់​បច្ចុប្បន្ននេះ លោក ប៉ ណៈ​ថៈ​វុ​ធ ជិត​ក្លាយជា​ឪពុក​ដែលមាន​កូនប្រុស​ពីរ​នាក់ ព្រោះ​អ្នកនាង អេ កំពុងតែ​ពពោះ​កូនប្រុស​ទី​២ បាន ៨ ខែ​ហើយ​។​

ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​
​កំពុងតែ​សប្បាយចិត្ត​ជិត​បានឃើញ​រូបរាង​កូន​ទី​២ ស្រាប់តែ​អ្នកនាង អេ លេចចេញ​សញ្ញា​គ្រោះថ្នាក់​ដោយ​អាការ​ធ្លាក់ឈាម​មុន​សម្រាល ៣ ទៅ ៤ ថ្ងៃ​មកហើយ​។ បន្ទាប់ពី​ធ្លាក់ឈាម​ភ្លាម​គឺ​បាន​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ភ្លាម ដោយពេល​នេះ​គឺ​ផុតពី​គ្រោះថ្នាក់ ហើយ​គ្រូពេទ្យ​បាន​ប្រាប់ថា អ្នកនាង អេ អាច​ប្រឈម​នឹង​ការ​សម្រាល​មុន​កំណត់ ហើយ​មូលហេតុ​ដែលនាំឱ្យ​កើត​បញ្ហា​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​
​លោក ប៉ ណៈ​ថៈ​វុ​ធ បាន​ប្រាប់ថា លោក​មានការ​បារម្ភ​យ៉ាងខ្លាំង ព្រោះ​ប្រសិនជា​សម្រាល​មុន​កំណត់​ពិតមែន មិនដឹង​ជា​ទារក​មាន​សុខភាព​រឹងមាំ​ឬ​យ៉ាងណា ហើយ​អ្នកនាង អេ អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ប៉ះពាល់​ដល់​ជីវិត​ឬទេ ព្រោះ​ឈាម​ក៏​ធ្លាក់​ច្រើន​គួរសម​ដែរ​។​

ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​
​ពេលដែល​អ្នកនាង អេ មាន​អាការ​ធ្លាក់ឈាម លោក ប៉ ណៈ​ថៈ​វុ​ធ មិនបាន​នៅក្បែរ​ប្រពន្ធ​ព្រោះ​ជាប់រវល់​ថត​រឿង «​ព្រះអាទិត្យ​បញ្ចេញ​ពន្លឺ​»(Tawan Yor Saeng) ហើយ​គ្រាន់តែ​ឮដំណឹង​ក៏មាន​អារម្មណ៍​រន្ធត់ចិត្ត​យ៉ាងខ្លាំង ក៏​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ខ្លាច​តែ​គ្រោះថ្នាក់​មិនមែន​តែ​កើត​លើ​កូន​ក្នុង​ផ្ទៃ តែ​ខ្លាច​ប៉ះពាល់​ដល់​ជីវិត​ម្តាយ​ទៀត​។​

ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​
​ពេលនេះ គឺ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ ហើយ​ទាំង​ម្តាយ និង កូន​ក្នុង​ផ្ទៃ​គឺ​រួច​ផុតពី​គ្រោះថ្នាក់ តែ​ចាប់ពីពេលនេះ​ទៅ​គឺ​មិនឱ្យ​កម្រើក​ធ្វើ​ចលនា​អ្វី​ខ្លាំងៗ​ឡើយ និង មានការ​ប្រើ​ថ្នាំ​ជួយ​ទប់ទល់ តែបើ​នៅតែមាន​អាការ​ធ្លាក់ឈាម​ម្តងទៀត​គឺ​ភាគរយ​សម្រាល​មុន​កំណត់​អាច​នឹងត្រូវ​ដោះស្រាយ​។ ស្ថានភាព​របស់​អ្នកនាង អេ ពេលនេះ គឺ​ហាម​មិនឱ្យ​ធ្វើ​អ្វី​ទាំងអស់ ក្រៅពី​គេង និង ញ៉ាំ រីឯ​លោក ប៉ ណៈ​ថៈ​វុ​ធ ត្រូវមាន​ភារកិច្ច​មើល​កូន​ទី ១ តែម្នាក់ឯង​៕ ខេ​រី​
(​ប្រភព​៖ ខោ​ស៊ុ​ក​)

ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​ប្រពន្ធ​លោក ប៉ ណៈ​ថៈ​វុ​ធ លេចចេញ​សញ្ញា​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​