កាក​តែ កាក​កាហ្វេ​នៅមាន​ប្រយោជន៍ កុំ​បោះចោល!​

បន្ទាប់ពី​ឆុងតែ ឬ​កាហ្វេ​រួច តែងតែ​បន្សល់​នូវ​កាក​របស់​វា ដែលមនុស្ស​ជាច្រើន​តែងតែ​បោះ​វា​ចោល​ទៅក្នុង​ធុងសំរាម ដោយសារតែមិនដឹង​ពី​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​របស់​កាក​តែ កាក​កាហ្វេទាំងនេះ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​លើកយក​នូវ​ប្រយោជន៍ផ្សេងៗរបស់​កាក​តែ និង​កាក​កាហ្វេ​ដែល​ស្ត្រី​មេផ្ទះ​គួរ​ដឹង ដើម្បី​ទទួលបានប្រយោជន៍​បន្ថែម​នេះ​ទាំងអស់គ្នា។

    1. ថែបំប៉ន​ដើម​ផ្កា​នៅក្នុង​សួនច្បារ
ដោយ​គ្រាន់តែ​យក​កាក​កាហ្វេ​ទៅ​រោយ​នៅលើ​គល់​ដើម​ផ្កា​ទាំងនោះ​តែប៉ុណ្ណោះ ឬ​បើសិន​ជាមាន​ច្រើន​មែនទែន ចូរ​យកមក​លាយជាមួយនឹង​ដី​ទុក​ដាំ​ដើម​ផ្កា ដើម្បី​សម្រួល​សភា​ពដី​ឱ្យមាន​ភាពជា​អាស៊ីត​ខ្លាំង​ឡើង​បាន ព្រោះ​ដើម​ផ្កា​ចូលចិត្ត​ដី​ដែលមាន​ជាតិ​អាស៊ីត។

    2. ដេញ​ស្រមោច
ផ្ទះ​ណា​ដែលមាន​បញ្ហា​រឿង​ស្រមោច​ដើរ​ជាខ្សែៗ និង​មិន​ចង់កម្ចាត់​ដោយ​វិធី​ហិង្សា​នោះ យើង​មាន​ជម្រើស​មួយ​ដែល​ល្អ​ជាង​ក្នុងការចាត់ការ​ជា​មួយ​នឹង​​សត្វ​តូចៗតែ​សែន​រំខាន​ចិត្ត​មួយ​នេះ​បាន ដោយការយក​កាក​កាហ្វេ​ដែល​ឆុង​ហើយ​ទៅ​រោយ​ឱ្យ​សព្វកន្លែង​ណា​ដែលមាន​សត្វ​ស្រមោច​ច្រើន តែ​ប៉ុណ្ណឹង​ហ្វូង​ស្រមោច​ទាំងឡាយ​នោះ​នឹងលែង​ហ៊ាន​មក​ដើរលេង​នៅក្នុង​ផ្ទះ​របស់​អ្នក​ទៀតហើយ។

​​   3. បំបាត់​ក្លិន​ម្ហូបអាហារ​នៅក្នុង​ទូទឹកកក
ដោយ​គ្រាន់តែ​យក​កាក​តែ​ដែល​ឆុង​ហើយ ទៅ​ដា​ក់នៅ​ជ្រុង​ណាមួយ​នៅក្នុង​ទូទឹកកក​ជាការ​ស្រេច ព្រោះ​កាក​តែ​គឺជា​អ្នក​បឺត​យក​ក្លិនម្ហូបអាហារ និង​ក្លិន​អាប់ផ្សេងៗនៅក្នុង​ទូទឹកកក ធ្វើឱ្យ​លែងមាន​ក្លិនដិត​ជាប់​នៅលើ​វត្ថុផ្សេងៗដែល​នៅក្នុង​ទូទឹកកក​ទៀតហើយ។

    4. លាង​ក្លិន​អាហារ​ដែល​នៅ​ជាប់ដៃ និង​ជ្រុ​ញ
ចូល​ចង្ក្រាន​ពេលណា​តែងតែបាន​ក្លិន​អាហារ​ជាប់ដៃ​ចេញមក​វិញគ្រប់ពេល ហើយ​ក្លិន​ទាំងនោះ​ថែមទាំង​ជាប់​ស្អិត​ដិត​បានយូរ លាងយ៉ាងណា​ក៏​មិន​បាត់​ទៀតផង តែ​មិន​អី​ទេ បើ​លើក​ក្រោយ​នៅតែ​អី​ុ​ចឹ​ងទៀត ចូរ​សាកល្បង​លាងដៃ​ជាមួយ​កាក​តែម្តង​មើល ក្លិន​អាហារ​ដែលធុំ​ជាប់ដៃ​នោះ​នឹង​រលាយបាត់​អស់មិ​នខា​ន៕

ប្រភព៖lareine

  • កាក​តែ កាក​កាហ្វេ​នៅមាន​ប្រយោជន៍ កុំ​បោះចោល!​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:ចំនេះដឹង
Tags: