ញាំត្រយ៉ូងចេកជាមួយបង្គារ និងសាច់មាន់ចិញ្ជ្រាំ

🏻គ្រឿងផ្សំ
– ត្រយ៉ូងចេក
– បង្គារស្រស់ និងសាច់មាន់ចិញ្រ្ជាំ
– ខ្ទិះដូង
– ស្ករស
– ទឹកត្រី
– ម្ទេស
– ក្រូចឆ្មា
– ខ្ទឹមក្រហម
– Thai Chili paste
– ជីអង្កាម
🏻របៀបធ្វើ
1. ដំបូងយើងត្រូវហាន់ត្រយ៉ូងចេកស្តើងៗ រួចយកត្រយ៉ូងចេកដែលហាន់នោះទៅត្រាំទឹក ដោយទឹកនោះយើងត្រូវច្របាច់ក្រូចឆ្មា2-3ចំនិតដើម្បីកុំអោយត្រយ៉ូងចេកខ្មៅ
2. ឆាសាច់មាន់ដែលចិញ្រ្ជាំរួចជាមួយខ្ទិះដូងរួចដួសដាក់ចានទុកមួយអន្លើ
3. បន្ទាប់មកយើងត្រូវលាយទឹកជ្រលក់សំរាប់យកទៅញាំ ដោយដាក់(ទឹកត្រី ស្ករស ក្រូចឆ្មា ម្ទេស)
4. យើងញាំបញ្ចូលគ្នារវាង សាច់មាន់ចិញ្រាំ បង្គារស្រស់ជាមួយទឹកជ្រលក់ បន្ទាប់មកចាំដាក់ខ្ទឹមក្រហម ត្រយ៉ូងចេក thai chili paste បញ្ចូលទៀត។ ភ្លក់មើលតាមរសជាតិដែលចូលចិត្ត រួមលំអដោយជីអង្កាមជាការស្រេច
បញ្ជាក់:សំរាប់ទឹកជ្រលក់យើងអាចបុកទឹកត្រីកោះកុងបែបខាប់ៗជំនួសក៏បាន៕

ប្រភព៖​វិជ្ជាធ្វើម្ហូប-និង-សុខភាព

  • ញាំត្រយ៉ូងចេកជាមួយបង្គារ និងសាច់មាន់ចិញ្ជ្រាំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:ចំនេះដឹង
Tags: