មាន់បំពងឆាគ្រឿង(ជូរអែម)

🏻 គ្រឿងផ្សំ
– ស្លាបមាន់ សាច់មាន់ ឬភ្លៅមាន់តាមចូលចិត្ត
– ម្រេចខ្មៅ
– អំបិល
– ម្ស៉ៅបំពង
– ម្ស៉ៅBaking Soda
– ស៊ុត
– ប្រេងឆា
– ល្ង
🏻គ្រឿងផ្សំលាយទឹកជ្រលក់
– ខ្ទឹមស
– ទឹកប៉េងប៉ោះ
– ទឹកម្ទេស
– ទឹកខ្មេះ
– ស្រាអង្ករ
– ស្ករស

🏻របៀបធ្វើ
1. សាច់មាន់ ស្លាបមាន់យកទៅប្រលាក់ជាមួយម្រេចខ្មៅ អំបិល
ម្ស៉ៅបំពង ម្ស៉ៅbacking soda និងស៊ុត
2. យកសាច់ដែលប្រឡាក់រួចយកទៅបំពង រួចដួសទុកមួយអន្លើ
3. ដាក់ខ្ទះថ្មី ដាក់ខ្លាញ់ ដាក់ខ្ទឹមស ទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកខ្មេះ ស្រាអង្ករ ស្ករសដាក់អោយពុះបន្តិច
4. រួចយកសាច់មាន់ដែលបំពងហើយមកចាក់ពីលើទឹកជ្រលក់ រួចឆារហូតសាច់មាន់ជាប់ទឹកជ្រលក់ ហើយឆារហូតក្រៀមបន្តិច រួចបន្ថែមល្ងជាការស្រេច  អាចបន្តែមម្ទេសហ៊ុយបន្តិចក៏បានតាមការចូលចិត្ត៕

ប្រភព៖ វិជ្ជាធ្វើម្ហូប-និង-សុខភាព