ទទួលទាន​សម្លការី​ជួយ​ទប់ស្កាត់​ជំងឺ​បាត់​ការ​ចង​ចាំ

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ប្រភេទ​គ្រឿងផ្សំ​នៅ​ក្នុង​សម្លការី​អាច​ជួយ​ព្យាបាល​ជំងឺ​បាត់​ភ្លេចភ្លាំង​(Alzheimer’s disease) យ៉ាង​មាន​ប្រសិទ្ធភាព ។

ជំងឺ Alzheimer’s disease ជាប់​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ជា​ដុំ​ពក​ប្រូ​តេ​អី​ុ​ន​នៅ​ក្នុង​ខួរក្បាល​ដែល​មានឈ្មោះ​ថា amyloid plaques​បំផ្លាញ​ខ្សែ​កោសិកា​ខួរក្បាល​។ មើម​រមៀត​គឺជា​គ្រឿងផ្សំ​មួយ​មុខ​របស់​សម្លការី​ដែល​មាន​លទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​នេះ​បាន​។ ថ្វី​ដ្បិតតែ​វា​មិន​អាច​រំលាយ amyloid plaques បាន​ក៏​ដោយ ប៉ុន្តែ​វា​អាច​ជួយ​ព​ន្លឿ​ន​ការ​បង្កើត​កោសិកា​សរសៃប្រសាទ​ដោយ​កាត់​បន្ថយ​ចំនួន​ទម្រង់​ម៉ូលេគុល​ហៅ​ថា oligomers ។

សាស្ត្រាចារ្យ Per Hammarstrom របស់​សាកលវិទ្យាល័យ Linkoping University​នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត​បាន​និយាយ​ថា​៖ «​លទ្ធផល​នេះ​បង្ហាញ​ឱ្យ​យើង​ជឿ​ថា វា​គឺជា​ម៉ូលេគុល oligomers ដែល​ធ្វើ​ឱ្យ​គ្រោះថ្នាក់​បំផុត​ដល់​កោសិកា​សរសៃប្រសាទ ។

ដោយឡែក ការ​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត​កាលពី​ឆ្នាំ​២០១១​បាន​បង្ហាញ​ថា ទទួលទាន​សម្លការី​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​សន្លាក់​កែងដៃ ព្រមទាំង​ការ​ឈឺចាប់​តាម​សរសៃពួរ ។ រមៀត​ដែល​ជា​គ្រឿងផ្សំ​សំខាន់​នៅ​ក្នុង​សម្លការី​ជា​ពិសេស​ការី​របស់​ឥណ្ឌា​មាន​សមត្ថភាព​ទប់ស្កាត់​ការ​រលាក​សន្លាក់​នានា ។

រមៀត​គឺជា​សារធាតុ​ដ៏​សំខាន់​ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា អាច​ទប់ទល់​នឹង​ការ​រលាក​បាន ។ លោក​វេជ្ជបណ្ឌិត​អា​លី ម៉ូ​បា​សេរី មក​ពី​សាកលវិទ្យាល័យ University’s School of Veterinary Medicine& Science បាន​និយាយ​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​យើង​គឺ​មិនមែន​ចង់​បង្ហាញ​ថា សម្លការី​ដែល​មាន​គ្រឿងផ្សំ​សំខាន់​ពី​រមៀត​គឺជា​ថ្នាំ​ព្យាបាល​ការ​រលាក​គ្រប់​ប្រភេទ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​វា​គ្រាន់តែ​ជា​ការ​នាំ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​រាវរក​ការ​ព្យាបាល​ប្រភេទ​ជំងឺ​សន្លាក់​តាម​រយៈ​ចំណីអាហារ​តែ​ប៉ុណ្ណោះ ។ លោក​បន្ត​ថា​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​អត្ថប្រយោជន៍​នៃ​មើម​រមៀត​នឹង​ត្រូវធ្វើ​ជា​បន្ត​នៅ​ថ្ងៃ​អនាគត ។

ការ​សិក្សា​ពី​លើក​មុន​ៗ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា រមៀត​មាន​អត្ថប្រយោជន៍​ជួយ​ព្យាបាល​ជំងឺមហារីក​បាន ។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​កាលពី​ឆ្នាំ​២០១១ ដែល​ត្រូវ​បាន​គេ​បោះពុម្ពផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Journal of Biological Chemistry ខណៈ​លទ្ធផល​លើក​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ PLoS One ៕

ប្រភព៖ everyday

  • ទទួលទាន​សម្លការី​ជួយ​ទប់ស្កាត់​ជំងឺ​បាត់​ការ​ចង​ចាំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:សុខភាព
Tags: