សម្តេច ហ៊ុន សែន ពេញចិត្ត​ទ្រឹស្តី​រឿង​ភាគ​ចិន «​ធ្វើដំណើរ​ឆ្ងាយ​ទើប​ដឹង​កម្លាំង​សេះ​»

​តើ​សម្តេច ហ៊ុន សែន ជា​មនុស្ស​ផ្តាច់ការ​? បុរស​ខ្លាំង​កម្ពុជា​ដែល​បាន​កាន់តំណែង​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​១៩៨៥​មកនេះ តែងតែ​ចំអក​ទៅ​អ្នក​រិះគន់​វិញ​ថា កម្ពុជា​ច្បាស់​ជា​មិន​រីករាយ​ចម្រើន​ដល់​ថ្ងៃ​នេះឡើយ បើ​គាត់​ជា​មនុស្ស​ផ្តាច់ការ​មែន​នោះ​។​

​ថ្លែង​ក្នុង​ពិធី​ទទួល​ពានរង្វាន់ «​សន្តិភាព និង​ការអភិវឌ្ឍ​» ពី​សហព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ាន (Union Media ASEAN-UMA) កាលពី​ថ្ងៃទី​២៩ ខែមីនា សម្តេច ហ៊ុន សែន បាន​លើកឡើងថា ពានរង្វាន់​នេះ គឺ​បង្ហាញ​ពី​ការទទួលស្គាល់​នូវ​ស្នាដៃ​របស់​សម្តេច ដែល​បាន​កសាង​សន្តិភាព ការស្តារ និង​អភិវឌ្ឍ​ន៌​ប្រទេស​កម្ពុជា​ពីក្រោម​សូន្យ​រហូត​មានការ​រីកចម្រើន​មកទល់​សព្វថ្ងៃ​។​

​បន្ថែម​ពីលើ​នេះ សម្តេច​បានលើកឡើង​ពី​ការរីកចម្រើន​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ជាពិសេស​ការកើនឡើង​ជា​បន្តបន្ទាប់​នូវ​ចំនួន​កាសែត វិទ្យុ ទូរទស្សន៍ រួមទាំង​បណ្តាសារ​ព័ត៌មាន​អន​ឡាញ​។ នាយករដ្ឋមន្ត្រី​ដែល​ដឹកនាំ​ប្រទេស​អស់​រយៈពេល​៣១​ឆ្នាំ​មកហើយ​នោះ បាន​លើកឡើងថា មានតែ​ពេលវេលា​ទេ ដែល​ផ្តល់​ការវិនិច្ឆ័យ​ថា សម្តេច​ជាម​នុស្ស​ផ្តាច់ការ ឬ​យ៉ាងណា​។​
សម្តេច ហ៊ុន សែន ពេញចិត្ត​ទ្រឹស្តី​រឿង​ភាគ​ចិន «​ធ្វើដំណើរ​ឆ្ងាយ​ទើប​ដឹង​កម្លាំង​សេះ​»

«​ធ្វើដំណើរ​ឆ្ងាយ​ទើប​ដឹង​កម្លាំង​សេះ​» នេះ​ជា​ទ្រឹស្តី​មួយ​ក្នុង​រឿង​ភាគ​ចិន ដែល​សម្តេច ហ៊ុន សែន ចង់​សម្តៅ​ទៅលើ​ភាពខ្លាំង​របស់ខ្លួន​ក្នុងនាម​ជា​មេដឹកនាំ​ដ៏​ចាស់វស្សា​ម្នាក់​។ ដំបូង​ឡើយ សម្តេច​បានប្រកាសថា លោក​នឹងធ្វើ​នាយករដ្ឋមន្ត្រី​រហូតដល់​អាយុ​៩០​ឆ្នាំ ហើយ​ចុងក្រោយ​បាន​បញ្ជាក់ថា នឹង​បន្តធ្វើ​រហូតដល់​ខ្ជិល​ធ្វើ​៕