​សិស្ស​​ឲ្យ​ប្រាក់​​១៥​ដុល្លារ​​​ទៅ​ជនអនាថា ​តែ​បាន​មក​វិញ​​១ម៉ឺន​ដុល្លារ ​

​​​​កាល​ពី​ ៣​ឆ្នាំ​មុន​​​​​ ជន​អនាថា​​​ម្នាក់​​ ត្រូវ​បាន​​សិស្ស​​វិទ្យាល័យ​​ Dwight Township  ២នាក់​​​​ក្នុង​ទីក្រុង Dwight រដ្ឋ​ Illinois សហរដ្ឋ​អាមេរិក​ ​​ឲ្យ​​​សំលៀក​បំពាក់​​​​ និង​ប្រាក់​១៥​ដុល្លារ នៅ​ថ្ងៃ​ខួប​កំណើត​​​ ​តែ​​អ្វី​ៗ​ពេល​​នេះ​បាន​​​ផ្ទុយ​ស្រឡះ​​​​ខុស​ពីមុន។

 

​សិស្ស​​ឲ្យ​ប្រាក់​​១៥​ដុល្លារ​​​ទៅ​ជនអនាថា ​តែ​បាន​មក​វិញ​​១ម៉ឺន​ដុល្លារ ​

​អតីត​ជនអនាថា លោក Wade Herter

 

សិស្ស​​ចិត្ត​ធម៌​​ទាំង​ពីរ​នាក់​​​មាន​ឈ្មោះ Ryan Kodat និង​ Luke Arnold ​បាន​​ឲ្យ​អាវ​​ធំ​ទៅ​​​បុរស​អនាថា​​ខាង​លើ ​ឲ្យ​​​ដណ្ដប់​​ពេល​ជួប​ព្យុះ​ទឹកកក​ និង​​សំបុត្រ​​​រថភ្លើង​មួយ ​​​សម្រាប់​​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Springfield ​ដើម្បី​​​​ទៅ​​មើល​ឪពុក​ឈឺ​ធ្ងន់​​ជិត​ផុត​ដង្ហើម​។​ នេះ​​បើ​តាម​បុរស​អនាថា​លោក Wade Herter រំឭក។

 

​លោក​បន្ត​ថា​ ” ​​អស់​រយៈពេល​​ជា​ច្រើន​ឆ្នាំ​ ​ខ្ញុំ​​ដើរ​តែលតោល​​គ្មាន​ផ្ទះ​សម្បែង ​ខ្ញុំ​​បាត់​បង់​​ម្ដាយ មិត្ត​ស្រី ​និង​លុយ​កាក់​គ្មាន​សល់ ហើយ​​ខ្ញុំ​​មិន​​​អាច​​​​មើល​​ឪពុក​ខ្លួនឯង​​ថែម​ទៀត។ ​តែ​វាសនា​​ខ្ញុំ​​​ត្រូវ​បាន​​ផ្លាស់​ប្ដូរ​ ​នៅ​ពេល​ជួប​​​សិស្ស​​ប្រុស​​ទាំង​ពីរ​ខាង​លើ”។ ​តែ​​គាត់​​មិន​បាន​​បញ្ជាក់​​ពីការ​​ឃ្លាត​​ឆ្ងាយ​​​នេះ​ឡើយ។

 

​​​​រឿង​ហេតុ​ដំបូង​​ត្រូវ​​​​​​​​​​​​​​អតីត​ជន​អនាថា​​ក្លាយ​ជា​​សេដ្ឋី​​នេះ ​បង្ហើប​ប្រាប់​ថា៖

 

​”​កាល​​ខ្លួន​​នៅ​ជា​ជន​អនាថា​ ​មាន​​​កូន​សិស្ស​សាលា​​​ប្រុស​ ២​នាក់​​​​​ជិះ​រថយន្ត​​​ Ford ពណ៌​ខ្មៅ​មក​ឈប់​​​ពី​មុខ​​ខ្ញុំ​ ​ពួកគេ​សួរ​​​ខ្ញុំ​ថា “​តើ​​លោក​ពូ​​កំពុង​ធ្វើ​អ្វី?” ​​ខ្ញុំ​ឆ្លើយ​ថា​ ​វា​ជា​ថ្ងៃ​ខួប​កំណើត​​​របស់​​ពូ ​ហើយ​​​​​​​ខ្ញុំ​​ចង់​​ទៅ​កាន់​​ទីក្រុង Springfield ​​រដ្ឋ Illinois ​​​ទៅ​មើល​​ឪពុក​​ឈឺ ​រួច​​ឆ្ពោះ​ទៅ​ក្រុង Portland ​តែ​ខ្ញុំ​គ្មាន​ប្រាក់​មួយ​សេន​ឡើយ”។ ​ក្មេង​​ទាំង​ពីរ​​នឹក​អាណិត​​បាន​​​ដក​លុយ​ឲ្យ​ ១៥ដុល្លារ​។ ​​

 

ដំបូង​​ ​ខ្ញុំ​​មិន​​ព្រម​ទទួល​​ទេ ​តែ​​​បន្តិច​​ក្រោយ​មក​ ក៏​សម្រេច​យក​វិញ​​​ ជាមួយ​​​​អារម្មណ៍​​ខ្មាស​អៀន​ និង​គិត​ថា​មិន​សមរម្យ។ ​​​​​ឲ្យ​​ប្រាក់​រួច​​ ​ក្មេង​​ទាំង​ពីរ​​ក៏​បើក​​​ឡាន​​ចេញ​ទៅ ​ស្រាប់​តែ​​១៥​នាទី​ក្រោយ ពួក​គេ​​បើក​​​​​​​ត្រឡប់​​មក​វិញ​​ ដោយ​​​ប្រាប់​​ខ្ញុំ​​ថា ​ពួក​គេ​ចង់​​​ចេញ​​ថ្លៃ​សំបុត្រ​រថភ្លើង​​​​​ឲ្យ​​​ ​ដើម្បី​ទៅ​​​ទីក្រុង Springfield សម្រាប់​​ជា​កាដូ​​​ថ្ងៃ​ខួប​កំណើត​។ ​ភ្លាម​ៗ​​​នោះ​ ខ្ញុំ​​ប្រាប់​​វិញ​ថា​ ​មិន​កើត​ទេ ​ព្រោះ​ពួក​គេ​នៅ​ក្មេង​​ពេក។ ​ខ្ញុំ​​​គិត​ថា​វា​ជា​រឿង​ខុស​​ឆ្គង​​​​ ​​ប៉ុន្តែ​​ពួក​គេ​​​បង្ខំ​​ឲ្យ​ទុក​​ទៅ ​រួម​ជាមួយ​​ខោអាវ​​ក្នុង​ខ្លួន​​ខ្លះ ​ឲ្យ​ខ្ញុំ​ទៀត​”។​​​​​

 

​លោក Herter ​​បាន​ក្លាយ​ជា​​​​ជន​អនាថា​​​​​ចាប់​ពី​ឆ្នាំ ២០១២ ​ដល់​២០១៤ នៅ​ទីក្រុង Chicago និង Portland។ ​​នៅ​ពេល​ឪពុក​​​​ទទួល​​មរណភាព​​​​ដោយ​សារ​​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​ ​ឪពុក​គាត់​​បាន​បន្សល់​​ប្រាក់​​ ១,២លាន​ដុល្លារ​​អាមេរិក ខណៈ​គាត់​មិន​​ដែល​​ដឹង​ថា​ឪពុក​​ខ្លួន​មាន​​​​​​​ទ្រព្យ​​ទាំង​នេះ​សោះ។

 

​ដោយ​​ចង់​ចាំ​​នូវ​​​ទឹក​ចិត្ត​​មេត្តា​របស់​ក្មេង​​ទាំង​ពីរ​​ធ្វើ​ចំពោះ​​ខ្លួន ​​​​អតីត​​ជន​គ្មាន​ទី​ពឹង​​​រូប​នេះ​ ​បាន​​​ផ្ញើ​សំបុត្រ​​​មួយ​ច្បាប់​​ទៅ​កាន់​​​វិទ្យាល័យ​​ក្មេង​ទាំង​ពីរ​​រៀន ​​ដោយ​រៀប​រាប់​រឿង​​ដំណើរ​ដើម​ទង​​ទៅ​កាន់​នាយក​សាលា ​ជា​មួយ​ប្រាក់​បរិច្ចាគ​១​ម៉ឺន​​ដុល្លារ​ផង។

​​​​​​​​​​​​​​​​​

ប្រាក់​​​​ចំនួន ​១ម៉ឺន​ដុល្លារ​​​​​​នេះ ​​សាលា​នឹង​​​​ប្រើ​សម្រាប់​​​ការ​ប្រកួត​ប្រជែង​​សរសេរ​​អត្ថបទ​ពី​​សកម្មភាព​​មនុស្ស​ធម៌​ ​ដោយ​​មិន​​​រំពឹង​​ចង់​បាន​សគុណ​ត្រលប់​​​វិញ ​ដោយ​​​​យក​អ្នក​ឈ្នះ​​២នាក់ ​ម្នាក់ៗ​នឹង​​​ទទួល​បាន ៥០០​ដុល្លារ​ និង​រយៈ​ពេល​ ១០​ឆ្នាំ​ផង​ដែរ៕

 

​សិស្ស​​ឲ្យ​ប្រាក់​​១៥​ដុល្លារ​​​ទៅ​ជនអនាថា ​តែ​បាន​មក​វិញ​​១ម៉ឺន​ដុល្លារ ​

 

 

ចុចអាន៖ ជន​អនាថា​ចំណាយ​ពេល​អង្គុយ​ដល់​យប់​ជ្រៅ​ដើម្បី​ជួយ​រក​កូន​ស្រី​ឲ្យ​បុរស​ម្នាក់

ចុចអាន៖ បុរស​អនាថា​​ម្នាក់​លះ​បង់​ជីវិត​ជួយ​ស្ត្រី​ដែល​ចោរ​ចាប់​ជា​ចំណាប់ខ្មាំង

ចុចអាន៖ មើល​វីដេអូ​នេះ​ហើយ អ្នក​អាច​នឹង​លែង​ស្អប់​ជន​អនាថា​

 

 

ប្រែ​សម្រួល៖ ​​ឡេង​ ភារុណ
ប្រភព៖ The Epoch Times