បឹងកេតអង្គរបានរក ៣ពិន្ទុ ថ្ងៃបើកឆាកដំបូង នៃពាន Hun Sen Cup

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃ ការប្រកួតពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១០ ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប បានចាញ់ក្រោមថ្វីជើង ក្រុមបាល់ទាត់បឹងកេតអង្គរ ក្នុងលទ្ធផល ២ទល់១ នៅលើទីលានពហុកីឡដ្ឋានជាតិ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ។

ជ័យជម្នះនេះធ្វើឲ្យ ក្រុមបាល់ទាត់បឹងកេតអង្គរ រកបាន ៣ពិន្ទុយ៉ាងស្រួល ចំណែកក្រុមបាល់ទាត់ អាស៊ីអឺរ៉ុបបាត់ឳកាសយ៉ាងធំ ក្រោយពីចាញ់ក្រុមជើង ខ្លាំងមួយនេះដដែល គឺទទួលបាន ០ពិន្ទុនៅថៃ្ងបើកឆាកដំបូង ។

ការប្រកួតជុំផ្ដាច់ព្រ័ត្រនេះដែរ គឺបែងចែកជា ៤ពូល A, B, C និងពូលD ប៉ុន្ដែការប្រកួតធ្វើការ ជម្រុះរកក្រុមលេខ១ និងក្រុមលេខ២ នៃពូលនីមួយៗ ដើម្បីឡើងទៅលេង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងបញ្ចប់ការ ប្រកួតទាំងស្រុង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ៕

បឹងកេតអង្គរបានរក ៣ពិន្ទុ ថ្ងៃបើកឆាកដំបូង នៃពាន Hun Sen Cup