ខាត់ សុឃីម ៖ បន្តសិល្បៈលុះ ដង្ហើមចុងក្រោយ

ភ្នំពេញ៖ តារាចម្រៀងពហុជំនាញច្រៀង បានទាំងសម័យ និងបុរាណ អ្នកនាង ខាត់ សុឃីម បានទម្លាយថានាង មានទំហំចិត្តស្រឡាញ់ អាជីព ជាអ្នកសិល្បៈខ្លាំង ហើយនាងនិងបន្តអាជីពនេះ ដល់ដង្ហើម ចុងក្រោយបើនៅមានការគាំទ្រ ហើយនាងអាចធ្វើបាន នាងនិងបន្តរហូតដាច់ខាត មិនបោះបង់ចោល កណ្តាលទីទេ ព្រោះថានាង មានអ្វីគ្រប់យ៉ាង ដូចសព្វថ្ងៃគឺបានមក ដោយសារតែសិល្បៈនេះ ។

តាមបណ្ដាញទំនាក់ទំនង់សង្គម  Facebook របស់អ្នកនាងផ្ទាល់បានសរសេរថា «បើសិនជាវិថីសិល្បៈ របស់ខ្ញុំវាត្រូវបញ្ចប់ គឺបានន័យថាគ្មាន ខាត់ សុឃីម នៅលើលោកនេះទៀត តែបើ ខាត់ សុឃីម នៅមានជីវិត គឺមិនបោះបង់សិល្បៈទេ បើច្រៀងមិនកើតគឺលេងភ្លេង បើលេងភ្លេង មិនកើតមានតែ...»។

តារាចម្រៀង អ្នកនាង ខាត់ សុឃីម គឺជាតារាមួយដួង ដែលមានឈាមជ័រ ជាអ្នកសិល្បៈ តាំងពីឪពុកម្តាយនិងបងប្អូន ដោយនាងមាន ជំនាញច្រើន ដោយនាងអាចច្រៀង បានទាំងចម្រៀងសម័យ និងបុរាណ អាចកាត់សក់ការ បានលេងភ្លេងបុរាណ បានយ៉ាងល្អឥតខ្ចោះ អាចធ្វើជាពិធីការិនី តារាកំប្លែង និងការងារសិល្បៈជាច្រើនទៀត ៕

ខាត់ សុឃីម ៖ បន្តសិល្បៈលុះ ដង្ហើមចុងក្រោយ

ខាត់ សុឃីម ៖ បន្តសិល្បៈលុះ ដង្ហើមចុងក្រោយ

ខាត់ សុឃីម ៖ បន្តសិល្បៈលុះ ដង្ហើមចុងក្រោយ

ខាត់ សុឃីម ៖ បន្តសិល្បៈលុះ ដង្ហើមចុងក្រោយ