បា្រប់ហើយ​នៅតែបំពាន ​ទីបំផុតបង់១៨០០ដុល្លារ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួន ​បន្ទាប់ពីបុរសនោះបានលបចូលក្នុងបន្ទប់នារីគ្រោះ​ធ្វើសកម្មភាពចាប់អោបថើបបោសអង្អែលញក់ញី ​ខណៈប្តីនាងមិននៅ​ ហើយត្រូវ​នារី​រងគ្រោះស្រែកផ្អើលអ្នកជិតខាង ​និងប្តឹងសមត្ថកិច្ចមូលដ្ឋាន​នោះរួចមក ។ 

ហេតុការណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ មីនា ២០១៦​ នៅផ្ទះជួល ​បន្ទប់លេខ១២ ភូមិត្រពំាងថ្លឹង ​សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា​ បុរសជាប់ចោទឈ្មោះ ផន សេរីរ័ត្ន អាយុ២៣ឆ្នំា ​មានប្រពន្ឋស្នាក់នៅបន្ទប់ជួលលេខ១០ ​ក្បែរបន្ទប់នារីរងគ្រោះ​ និងជាបុគ្គលិក​ក្រុមហ៊ុន PPM ​និងមានស្រុកកំណើតនៅស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ។ ​ចំណែកនារីរងគ្រោះ អាយុ២០ឆ្នាំ​ ជាកម្មការិនី មានស្រុកកំណើត​នៅស្រុកបុរីជលសារ ខេត្តតាកែវ ។

នៅចំពោះមុខសមត្ថកិច្ច ​ជនរងគ្រោះបាននិយាយថា​ កន្លងមកជនសង្ស័យបានលួងលោម​នាង៣ដងមកហើយ​ ហើយនាងធ្លាប់បានហាមកុំឲ្យលេងដៃដល់ពេក ​ព្រោះយើងសុទ្ឋតែ​មានប្តីប្រពន្ឋ​រៀងៗ​ខ្លួន​ ស្រាប់តែឆ្លៀតពេលប្តីនាង​និងប្រពន្ឋជនដៃដល់ចេញទៅធ្វើការ​ ក៍ធ្វើសកម្មភាពដូចខាងលើតែម្តង ។

សេចក្តីរាយការណ៍បានបន្តថា​ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ​ជនដៃដល់ក៍បានបង់លុយ១៨០០ដុល្លារ​ជូននារីរងគ្រោះបញ្ចប់រឿង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត