រវល់​តែ​និយាយ​ទូរស័ព្ទ បើករថយន្ត​ទៅបុក​របាំង​​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​

6 Videos


​មាន​ករណី​ក្រឡាប់​រថយន្ដ​ផ្ងារជើង​ឡើ​លើ​មួយគ្រឿង បណ្ដាលមកពី​ម្ចាស់​ជាប់​​និយាយ​ទូរស័ព្ទ ដែល​នេះ​ជាការ​ល្មើស និង ច្បាប់​ចរាចរណ៍​ថ្មី ដែល​ម្ចាស់​រថយន្ត​រូបនេះ ត្រូវតែ​មានទោស ទោះបីជា​មិន​ប៉ះពាល់​អ្នកដទៃ​ក៏ដោយ ។​​​ ហេតុការណ៍​ក្រឡាប់​រថយន្ដ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ជិត ៨ យប់ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៦ ស្ថិត​តាម​បណ្ដោយ​ផ្លួ​វ​លេខ ២១៧ សង្កាត់​អូ​ឬ​ស្សី​២ ខណ្ឌ​៧​មករា ក្បែរ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ។​

រវល់​តែ​និយាយ​ទូរស័ព្ទ បើករថយន្ត​ទៅបុក​របាំង​​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​

M88


​ ​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ដ​ដែល​ក្រឡាប់​ផ្ងារជើង នោះ ជា​រថយន្ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1971 បើកបរ​ដោយ​សិស្សស្រី ម្នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​ម្ចាស់​រថយន្ដ​​នោះ កំពុង​ឈ្ងោក​និយាយ​ទូរស័ព្ទ​ស្របពេល​កំពុង​បើកបរ ហើយ​បានគេច​នឹង​ម៉ូតូ ដែល​បើក​ទន្ទឹមគ្នា ក៏​ជ្រុល​ទៅបុក​នឹង​របាំង​ចែក​ទ្រូងផ្លូវ​តែម្ដង បណ្ដាលឱ្យ​រថយន្ដ ក្រឡាប់​ផ្ងារជើង​ឡើងលើ ។ មានមតិ​មួយចំនួន​បាន​រិះគន់ថា នេះ​ប៉ះចំ​របាំ​ចែក​ទ្រូងផ្លូវ​បើ​ប៉ះចំ​មនុស្ស​វិញ​ប្រហែល​គេ​បាត់បង់​ជីវិត ដោយសារ​ការធ្វេសប្រហែស​រស់​នាង គេ​​នៅចាំ​មើល​ច្បាប់​ដាក់ទោស​នាង​ដែរ ឬ អត់​?

រវល់​តែ​និយាយ​ទូរស័ព្ទ បើករថយន្ត​ទៅបុក​របាំង​​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​
​ ​
​ក្រោយពេល​កើតហេតុ គេ​បានឃើញ​សមត្ថកិច្ច​ចុះទៅ​អន្ដរាគមន៍​យក​ម្ចាស់ រថយន្ដ​ដែល​រងរបួស​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ និង សម្រួល​ចរាចរណ៍​ដែល​កំពុង​កកស្ទះ​តាម​បណ្ដោយ​ផ្លូវ​ដែល​កំពុង​កើតហេតុ​នោះ​ផងដែរ ៕ សុថា​ត់

រវល់​តែ​និយាយ​ទូរស័ព្ទ បើករថយន្ត​ទៅបុក​របាំង​​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​