ប៉ា​គី​ស្ថាន​ឃុំខ្លួន​ជនសង្ស័យ​ជាង​៥,០០០​នាក់ បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​៧០​នាក់​នៅ​ថ្ងៃបុណ្យ Easter

​អ៊ី​ស្លា​ម៉ា​បាដ​៖ រដ្ឋមន្ត្រី​ថ្នាក់​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អាជ្ញាធរ​ប៉ា​គី​ស្ថាន​បាន​ឃុំខ្លួន​មនុស្ស​ជាង​៥,០០០​នាក់ ដែល​ត្រូវបាន​សង្ស័យថា​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ គិត​ត្រឹម​រយះពេល​ពីរ​ថ្ងៃ​ចាប់តាំងពី​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយប្រហារ​ក្នុងចំណោម​មនុស្ស​ដ៏​ច្រើន​នៅ​សួន​សាធារណៈ ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង Lahore ចំ​ថ្ងៃ​ប្រារព្វ​បុណ្យ Easter ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៧០​នាក់​។ 

 

​លោក Rena Sanaullah ដែលជា​រដ្ឋមន្ត្រី​ប្រចាំខេត្ត Punjab មកពី​គ​ណះ​បក្ស​កាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី Nawaz Sharif បាន​មានប្រសាសន៍ថា ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​ក្រោយមក​បាន​ដោះ​លេង​ជនសង្ស័យ​ទាំងអស់ ប៉ុន្តែ​នៅ​បន្ត​ឃុំខ្លួន​ជនសង្ស័យ​២១៦​នាក់​ដើម្បី​បន្តធ្វើ​ការស៊ើបអង្កេត​ប​ន្ថែ​ម​ទៀត​។​

 

​លោក​បាន​បន្តថា ការ​វាយឆ្មក់​នានា​ត្រូវបាន​បើក​ប្រតិបត្តិការ​ដោយ​កង​ប៉ូលិស​ចម្រុះ ប៉ូលិស​ប្រឆាំង​ភេរវកម្ម និង​ភ្នាក់ងារ​ស៊ើបការណ៍ ហើយ​លោក​បាន​បញ្ជាក់ថា កងទ័ព នឹង​កងកម្លាំង​យោធា​និង​ត្រូវ​ប្រើ​សំរាប់​ត្រៀម​បើក​ប្រតិបត្តិការ​នៅពេល​ខាងមុខ​។​

 

​លោក​បាន​បន្ថែមថា “​ប្រតិបត្តិការ​នេះ​និង​រួម​ប​ញ្ជូ​ល​ទាំង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ទាំងអស់​៕”

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS