កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នក​កើនឡើង​?

កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នក​កើនឡើង​?

​មានការ​ប្រឈម​មុខ​ចំនួន​បួន​ដែល​ធ្វើ​អោយ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​។​នោះ​គឺ និន្នាការ​ដំណរ​ពូជ (​ខ្លាំងជាងគេ​) ទទួលទាន​ស្រា​ច្រើន មនុស្ស​ធាត់​ហួស និង​របប​អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក និង​ប៉ូ​តា​ស្យូម​តិចពេក​។​

​បើ​តាម​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​អោយដឹងថា វា​មាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​របប​អាហារ ស្ត្រេ​ស និង​កត្តា​របៀប​រស់នៅ​ផ្សេងៗ​ទៀត​។

ភាគច្រើន ការឡើង​សម្ពាធ​ឈាម​ខ្ពស់​ត្រូវបាន​គេ​ហៅថា ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential Hypertension ឬ Primary Hypertension​។ យើង​ច្រើន​ហៅ​វា​ថា​ជា ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​មិន​ដឹង​អំពី​មូលហេតុ​របស់​វា​។ ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential Hypertension មាន​ការ​កើត​ឡើង​ពី ៨៥ ទៅ​៩០​ភាគរយ​នៃ​ករណី​ទាំងអស់​។ ការឡើង​សម្ពាធ​ឈាម​ប្រភេទ​បែប​នេះ​ច្រើនតែ​ហាក់បីដូច​កើតឡើង​ទាំង​គ្រួសារ​។ មាន ៤០​ភាគរយ​នៃ​អ្នក​ដែល​មាន​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​គឺ​ទើបតែ​មាន​សមាជិក​គ្រួសា​រ​មាន​បញ្ហា​ហើយ​។ ប្រហែលជា ២៣​ភាគរយ​នៃ​ជនជាតិ​អាមេរិក​គឺ​ស៊ាំ​ទៅ​នឹង​អំបិល និង​ត្រូវ​ធ្វើ​ការទប់ស្កាត់​អោយបាន​ខ្លាំងក្លា​នូវ​ការ​ទទួលទាន​អំបិល​របស់​ពួកគេ​។​

​ទម្រង់​ផ្សេងៗ​ទៀត​នៃ​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​ត្រូវបាន​គេ​អោយឈ្មោះ​ថា ជំងឺ​លើស​សម្ពាធ​ឈាម​បែប Secondary Hypertension​។ ពាក្យ​នេះ​មា​ន័យ​ថា ការឡើង​សម្ពាធ​ឈាម​ខ្ពស់​ត្រូវ​បាន​បង្កឡើង​ដោយ​បញ្ហា​ផ្សេងៗ​។ បញ្ហា​អាច​ជា អតុល្យភាព​របស់​អ័រម៉ូន ដុំ​សាច់​មហារីក​របស់​សរី​រាង្គ​សម្របសម្រួល​មួយចំនួន ឬ​បញ្ហា​តម្រង​នោម​។ ការគ្រប់គ្រង និង​ការព្យាបាល​មូលហេតុ​អស់ទាំង​នេះ​បាន ធ្វើអោយ​ជំងឺ​លើស​សម្ពាធ​ឈាម​បែប Secondary Hypertension ប្រហែលជា​អាច​ជា​ទៅវិញ​បាន​។

សមាមាត្រ​នៃ​ប៉ូ​តា​ស្យូម​ទៅសូ​ដ្យូ​ម (K-Factor)
សមាមាត្រ​នៃ​ប៉ូ​តា​ស្យូម​ទៅសូ​ដ្យូ​មគឺ​ជា​ភាគបែង​នៃ​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​។ ចូរ​ធ្វើ​ការចែក​នៃ​ចំនួន​ប៉ូ​តា​ស្យូម​នៅ​ក្នុង​អាហា​រនឹង​ចំនួន​សូ​ដ្យូ​ម ហើយ​លេខ​លទ្ធផល​ដែល​ទទួលបាន​គឺជា K-factor​។ ប្រសិនបើ​អាហារ​មួយ​ប្រភេទ​មាន​ផ្ទុក​ទៅ​ដោយ​ប៉ូ​តា​ស្យូម​ចំនួន ៣០០​មី​លី​ក្រាម និង​សូ​ដ្យូ​ម​ចំនួន ១០០​មី​លី​ក្រាម នាំអោយ K-factor ស្មើ ៣ ដែល​នេះ​គឺជា​ចំនួន​មួយ​ល្អ​សម្រាប់​មនុស្ស​។​

ប៉ូ​តា​ស្យូម​ត្រូវ​បាន​រកឃើញភាគ​ច្រើន​នៅក្នុង​កោសិកា ហើយ​សូ​ដ្យូ​ម​វិញ​ច្រើន​នៅ​ខាងក្នុង​ទឹក​ខាងក្រៅ​កោសិកា​។ តាម​ការពិត នៅ​ខាងក្នុង​កោសិកា​នីមួយៗ​មាន​ស្ពឺ​សម្រាប់​ច្របាច់​សូ​ដ្យូ​ម​ដើម្បីអោយ​សូ​ដ្យូ​ម​ចេញ​ទៅ​ខាងក្រៅ​។ សារធាតុ​រ៉ែ​ទាំងពីរ​នេះ​នៅ​ជាមួយគ្នា​នឹង​ក្ល​រីត ដែល​វា​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា Electrolytes​។ ទឹកបរិសុទ្ធ​មិនអាច​ចម្លង​ចរន្តអគ្គិសនី​បានទេ ប៉ុន្តែ​ទឹក​ដែល​មាន​ជាតិ​ប្រៃ​ទាំងនេះ​អាច​ចម្លង​អគ្គិសនី​បាន​។ នេះ​គឺជា​គន្លឹះ​ក្នុង​ការចម្លង​ចរន្ត​ប្រសៃ​ប្រសាទ​នៅក្នុង​រាងកាយ​។ តុល្យភាព​របស់​រាងកាយ​រវាង​ប៉ូ​តា​ស្យូម​នៅក្នុង​កោសិកា និង​សូ​ដ្យូ​ម​នៅក្រៅ​កោសិកា​គួរតែ​មាន​សមាមាត្រ​គ្នា​ស្មើ ៣ ឬ​ច្រើន​ជាង​នេះ​។ រាងកាយ​របស់​យើង​ធ្វើការ​យ៉ាង​សកម្ម​បំផុត​ក្នុង​ការរក្សា​អោយបាន​នូវ​តុល្យភាព​មួយ​នេះ ហើយ​កាលណា​ដែល​មាន​វត្តមាន​សូ​ដ្យូ​ម​ច្រើន​លើស​កម្រិត វា​គឺជា​ពេល​ដែល​ចាប់ផ្តើម​កើត​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ហើយ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។