សញ្ញា​បញ្ជាក់ថា​អ្នក​មាន​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​

សញ្ញា​បញ្ជាក់ថា​អ្នក​មាន​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​

​ជាទូទៅ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុងឈាម​មាន​រោគសញ្ញា​តិចតួច​ទេ ហើយ​ពេលវេលា​របស់​វា​ក៏​មិន​ច្បាស់លាស់​ដែរ​។ វា​ក៏​អាច​មាន​រោគសញ្ញា​ច្រើន​ទៀត​ដែរ​នៅ​តាម​ផ្លូវ​រំលាយ​អាហារ តម្រង​នោម សាច់ដុំ បេះដូង និង​សរសៃប្រសាទ​។

 នៅពេល​ដែល​អ្នក​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម​អ្នក​អាច​នឹង​មាន​រោគសញ្ញា​ដូចខាងក្រោម​៖

  • ខ្សោយ អស់កម្លាំង ឬ​ឈឺ​សាច់​ដុំដៃ ឬ​ជើង ហើយ​ពេល​ខ្លះ​ក៏​មិន​អាច​កម្រើក​ដៃ ឬ​ជើង​បានដែរ​។
  • ឈឺ​ឈៀបៗ ឬ​ស្ពឹកៗ​
  • ក្អួត ឬ​ចង្អោរ​
  • ឈឺ ឬ​ហើមពោះ​
  • ទល់​លាមក​
  • ញ័រ​ដើមទ្រូង​
  • នោម​ច្រើន ឬ​មាន​អារម្មណ៍​ថា​ស្រេកទឹក​គ្រប់ពេល​
  • សន្លប់​
  • មាន​បញ្ហា​ផ្លូវចិត្ត​៖ បាក់​ទឹកចិត្ត រវើរវាយ វង្វេងវង្វាន់ ឬលឺ​អ្វីដែល​គេ​មិន​អាច​លឺ​។

​ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​
​ប្រសិនបើ​អ្នក​កំពុងតែ​មាន​រោគសញ្ញា​នៃ​ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ឈាមចូរ​ទំនាក់ទំ​នង​ទៅ​គ្រូពេទ្យ​ទៅ​។ ប្រសិនបើ​អ្នក​មាន​ការឈឺ​រមួល​សាច់ដុំ ខ្សោយ ញ័រ​ដើមទ្រូង ឬ​ចង់​សន្លប់ និង​កំពុងតែ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម ចូរ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​អោយបាន​ទាន់​ពេលវេលា​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។