ស្វែងយល់ពីបារ៉ាសិត ​និងរោគសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងតែមានប៉ារ៉ាសិតនៅក្នុងខ្លួន

ជាធម្មតាយើងតែគិតថា អោយតែបាក់វានឹងធ្វើអោយយើងកើតជម្ងឺផ្សេងៗ តែតាមពិតមេរោគបាក់តេរីទាំងអស់គឺវាមិនមែនសុទ្ធតែផ្តល់នូវគុណវិបត្តសម្រាប់មនុស្សយើងនោះទេ តែមានមួយចំនួនគឺវាអាចផ្តល់ផលប្រយោជន៏ដល់មនុស្សយើងផងដែរ ឧទាហរហ៏ជាក់ស្តែងដូចជាបាក់តេរីមួយប្រភេទដែលមានឈ្មោះ probiotics វាគឺបានរស់នៅក្នុងពោះវៀនធំរបស់យើង ដែល វាមានផលប្រយោជន៏ចំពោះសុខភាពរបស់យើងណាស់ដោយវាអាចជួយរំលាយអាហារ។ ប៉ុន្តែបញ្ហាផ្សេងៗនឹងអាចកើតមានឡើងនៅពេលដែល បាក់តេរី ដែលមានប្រយោជន៏វាគ្មានតុល្យភាព,  របបអាហារ, ថ្នាំមួយចំនួន, ភាពតានតឹង ហើយនិងបណ្តាលមកពីការឆ្លងមេរោគផ្សេងៗជាដើម។

លើសពីនេះទៅទៀតរាងកាយរបស់យើងក៏មានពពួកមេរោគផ្សិតដែរ ដែលជាទូរទៅវាមិនបានផ្តល់ផលអាក្រក់មកលើរាងកាយរបស់យើងនោះទេ តែវានឹងផ្តល់ទុក្ខទោសចំពោះយើងនៅពេលដែលវាលូតលាស់នៅក្នុងបរិមាណមួយមិនសមស្រប។

មេរោផ្សិតទាំងនេះលូតលាស់ធ្វើដងយ៉ាងឆាប់រហ័សនៅពេលដែលមានធាតុកាបូនខ្ពស់ដូចជាស្ករ ដោយវាបានផ្លាស់ប្តូរជាតិស្ករទៅជាអាល់កុលក្នុងរាងកាយដែលវាអាចធ្វើអោយយើងមានអាការៈក្អួតចង្អោរ, ជម្ងឺស្ពឹកខួរក្បាល (ខួរក្បាលពិបាកគិត) ជាដើម។

សូមកាត់ត្រឹមប៉ុននេះ ហើយយើងទៅស្វែងយល់មួយចំណុចទៀតពីររបៀបឆ្លងរបស់វាវិញម្តង។ តើអ្នកធ្លាប់ដឹងឬទេថា តើមេរោគផ្សិតនេះវា អាចឆ្លងមកកាន់អ្នកដោយវិធីណាខ្លះ? ចម្លើយនោះគឺវាអាចឆ្លងតាមរបៀបដូចខាងក្រោមនេះ៖

ចូរអ្នកចង់ចាំថា ប៉ារ៉ាសិតគឺអាចកើតមានឡើងនៅកន្លែងជាច្រើន ហើយមូលហេតុដែលធ្វើអោយឆ្លងយ៉ាងឆាប់រហ័សនោះគឺបណ្តាលមកពីកង្វះការធ្វើអនាម័យ។

  • ញ៉ាំម្ហូម ឬ ផឹកទឹកដែលគ្មានអនាម័យ
  • កង្វះអនាម័យខ្លួនប្រាណ
  • អាចឆ្លងមកពីសត្វចិញ្ចឹម (ជ្រូកគោ ក្របី មាន់ទា ….)
  • អាចមកពីកត្តាបរិស្ថាន , ទឹក ហើយនិងចំណីអាហារពេលដែលអ្នកធ្វើដំណើរកំសាន្តទៅកន្លែងផ្សេងៗ
  • អាចឆ្លងមកពីសត្វល្អិត
  • ការរួមភេទជាដើម

គួរបញ្ជាក់ថា នៅពេលដែលរាងកាយរបស់អ្នកបារឆ្លងមេរោគប៉ារ៉ាស៊ីតហយនោះ វានឹងកើនឡើងប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំថយចុះ។ ហើយវានឹងកាន់តែច្រើនជាងនេះបើសិនជាអ្នកញ៉ាំជាតិស្ករ, កាបូអ៊ីដ្រាតចម្រាញ់, គ្រឿងស្រវឹង, មានអារម្មណ៍ស្ត្រេសនិងជាតិពុលជាច្រើនទៀត។ ការទទួលទានកាហ្វេ, ស្រូវសាឡី, ទឹកដោះគោ និងទទួលទឹករ៉ូប៊ូនេនឹងធ្វើឱ្យប៉ារ៉ាស៊ីត រស់នៅលើរាងកាយអ្នកកាន់តែស្រួលមួយកម្រិតទៀត។

ខាងក្រោមនេះគឺជារោគសញ្ញាដែលបញ្ជាក់ថាអ្នកមានផ្ទុកប៉ារ៉ាសិតនៅក្នុងខ្លួន

  • ប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយនិងមានជម្ងឺរ៉ាំរ៉ៃ
  • រមាស់នៅតំបន់រន្ធគូថជាពិសេសនៅពេលយប់
  • ការឆ្លងមេរោគផ្សិតក្នុងទ្វារមាសលើសពីមួយកន្លែងទៅ
  • មានដំបៅនៅលើមាត់ឬបបូរមាត់ឬមានពងពណ៌សៗក្នុងមាត់
  • អារម្មណ៍ធុញទ្រាន់ជាញឹកញាប់
  • ការលំបាកក្នុងការដេកនិងការភ្ញាក់ឡើង
  • នៅនឹងម្រាមជើងមានកើតរោគផ្សិតឬនៅម្រាមជើងមានកើតដំបៅរបក
  • ហើមពោះ
  • អាឡែរហ្សី
  • មិនអាចធន់ទ្រាន់នឹងក្លិនទឹកនោម , ក្លិនក្រអូប ឬផ្សែងបារី
  • កន្ទួលឬរមាស់នៅជុំវិញប្រដាប់ភេទ(ប្រដាប់ភេទបុរសឬស្ត្រី)
  • ការឆ្លងមេរោគប្លោកនោមញឹកញាប់
  • ការឃ្លានអាហារចម្លែកជាពិសេសអាហារផ្អែមឬអាហារដែលមានជាតិម្ស៉ៅ
  • ឈឺពោះ
  • ជំងឺស្បែករបកក្រហមឬជម្ងឺស្បែក
  • ស្រពិចស្រពិលផ្លូវចិត្ត
  • វដ្តរដូវមិនទៀងទាត់
  • ការថប់បារម្ភឬការធ្លាក់ទឹកចិត្ត
  • ការទល់លាមកឬជំងឺរាគរូស

អ្នកដែលមានលក្ខខណ្ឌទាំងនេះជាញឹកញាប់មានផ្សិតនិងប៉ារ៉ាស៊ីត:

  • ភាពគ្មានកូនឬការខូចខាតមានកូនរបស់អចិន្រ្តៃយ៍
  • ជម្ងឺមហារីក
  • ជំងឺរលាកសន្លាក់
  • ជំងឺពុកឆ្អឹង
  • អស់កម្លាំងរ៉ាំរ៉ៃ
  • ក្រួសក្នុងតម្រងនោម
  • ជំងឺត្រអកនិងជំងឺស្បែករបកក្រហម
  • បញ្ហាគេងមិនលក់និងការគេង
  • បញ្ហារំលាយអាហារ

ប្រភព៖ khmerwonder

  • ស្វែងយល់ពីបារ៉ាសិត ​និងរោគសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងតែមានប៉ារ៉ាសិតនៅក្នុងខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:សុខភាព
Tags: