វិធីសាស្ត្រព្យាបាល ការកើតឬសនៅលើស្បែក យ៉ាងមានប្រសិទ្ធភាព

ជាទូទៅចំពោះអ្នកដែលមានបញ្ហាកើតឬសនៅលើស្បែកគឺវាអាចបណ្តាលមកពីមេរោគមួយក្រុមដែលមានឈ្មោះថា មេរោគ  papilloma ដែលវាគឺជាប្រភេទនៃក្រុមមេរោគដែលឧស្សាហ៏ធ្វើអោយយើងកើតឬសញឹកញាប់ជាងគេបំផុត។

ការ​ឆ្លង​មេរោគ​ខាងលើគឺវាកើតឡើង​តាមរយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល  ដូចជាការប្រើប្រាស់របស់របរលាយឡំជាមួយនឹងអ្នកមានជម្ងឺមួយនេះ ហើយវា នឹងបណ្តាលអោយចេញពីរោគសញ្ញាក្នុងរយៈពេល ពី ១ ខែ ទៅ ១៨ ខែ។

នេះគឺជាមូលហេតុចម្បង ហើយបើសិនជាអ្នកបានកើតវាហើយនោះគឺអ្នក អាចទទួលយកការព្យាបាលបាន ដោយគ្រាន់តែអនុវត្តន៏តាមរូបមន្តដូចខាងក្រោមនេះ៖

  • តម្រូវការ
  • ទឹកខ្មេះ ចំនួន 100 មីលីលីត្រ
  • សំបកក្រូចឆ្មា ពីរផ្លែ
  • របៀបធ្វើ
  • យកសំបកក្រូចទាំងនោះដាក់ត្រាំក្នុងទឹកខ្មេះ ហើយបិទគម្របអោយជិតទុក ក្នុងរយៈពេល មួយសប្តាហ៏
  • បន្ទាប់មកអ្នកអាចយកវាមកលាបត្រង់កន្លែងដែលកើតឬសជារៀងរាល់ថ្ងៃ នោះវានឹងដាច់ចេញជាមិនខានឡើយ៕

ប្រភព៖ khmerwonder

  • វិធីសាស្ត្រព្យាបាល ការកើតឬសនៅលើស្បែក យ៉ាងមានប្រសិទ្ធភាព已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:សុខភាព
Tags: