ហេតុ​អ្វី​ក៏​ការ​រួមរ័ក​បន្ទាប់​ពី​រៀប​ការ​រួច​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​រៀប​ការ ?

ការ​រួមមេត្រី​ភាព​គឺជា​ក្រឹត្យក្រម​ធម្មជាតិ​ដែល​មនុស្ស​ឬ​សត្វ​ពេល​ធំ​ពេញវ័យ​ត្រូវ​ឆ្លងកាត់​ដោយ​គោលដៅ​សំខាន់​គឺ​ដើម្បី​បន្ត​ពូជពង្ស​ទៅ​ថ្ងៃ​អនាគត ។ បើ​ទោះ​វា​ជា​សិទ្ធិ​ស្របច្បាប់​ពី​ធម្មជាតិ​ក្តី ប៉ុន្តែ​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​មេត្រីភាព​នេះ​ត្រូវ​តែ​មាន​បែបបទ​និង​លក្ខខណ្ឌ​ត្រឹមត្រូវ​ទៅ​តាម​ទីកន្លែង​ពេលវេលា​ផង​ដែរ ។ នេះ​មាន​ន័យ​ថា ក្នុង​នាម​ជា​មនុស្ស​ដែល​មានពូជ​អម្បូរ ភាសា ទំនៀមទម្លាប់ ប្រពៃណី​ផូរផង់​មិន​អាច​មាន​មេត្រីភាព​បែប​នេះ​តាម​ចិត្ត​នឹកឃើញ​ឬ​នៅ​ទីកន្លែង​មិន​សមគួរ​ឡើយ ។ យ៉ាងណា​ក៏​ដោយ នេះ​មិនមែន​ជា​ការ​ហាមឃាត់ និង​បំបិទ​សិទ្ធិ​នោះ​ទេ ប៉ុន្តែ​តាម​ក្រុម​អ្នកជំនាញ​អះអាង​ថា ការ​រួមមេត្រី​ភាព​ផ្លូវភេទ​ដែល​ល្អ​ជាងគេ​បំផុត​គឺ​បន្ទាប់​ពី​រៀប​ការ​រួច ។ មាន​មូលហេតុ​៣​ចំណុច​ដែល​ត្រូវ​លើកយក​មក​ពន្យល់ ៖

១-​វា​ជា​ការ​ល្អ​ក៏​ព្រោះតែ​បន្ទាប់​ពី​រៀប​ការ​រួច អ្នក​និង​ដៃគូ​ស្គាល់គ្នា​កាន់តែ​ច្បាស់​ជាង​មុន ៖ មួយវិញទៀត ភាព​ល្អូកល្អិន​ក៏​មាន​ច្រើន​ជាង​មុន​ផង​ដែរ ។ រៀប​ការ​រួច​រស់នៅ​ជាមួយ​គ្នា​យូរ​និង​ធ្វើ​ឱ្យ​យល់ចិត្ត​គ្នា ស្គាល់​ពី​អ្វី​ដែល​ដៃគូ​ខ្លួន​ពេញចិត្ត​និង​មិន​ពេញចិត្ត ។ គេ​គួរ​ចាំ​ថា ភាព​ស្រណុក​សប្បាយ​នៃ​មេត្រីភាព​ផ្លូវភេទ​មួយ​ចំណែក​បាន​មក​ពី​ដៃគូ​ចេះ​ផ្តល់​សេចក្តី​សប្បាយ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

២-​វា​ល្អ​ក៏​ព្រោះ​បន្ទាប់​ពី​រៀប​ការ​រួច អ្នក​កាន់តែ​ស្និទ្ធស្នាល​និង​យល់ចិត្ត​គ្នា ៖ នៅ​ពេល​ដែល​អ្នក​រៀប​ការ​រួច​ឬ​ក៏​បាន​រស់នៅ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​រវាង​អ្នក​និង​ដៃគូ​គឺ​ពិតជា​គ្មាន​តំណម​ច្រើន ខ្លាចចិត្ត​គ្នា ឬ​ខ្មាស​អៀន​គ្នា​នោះ​ទេ ។ ក្លាយជា​ប្តី​ប្រពន្ធ​ហើយ អាថ៌​កំបាំង​រាង​កាយ​របស់​អ្នក​គឺ​អាច​នឹង​គ្មាន​ទៀត​ទេ​ចំពោះ​ដៃគូ ជា​ពិសេស​គឺ​អាថ៌​កំបាំង​រាង​កាយ​ស្ត្រី​ដែល​ខំ​បិទ​បាំង​តាំងពី​វ័យ​ក្រមុំ​មក​នោះ ។ ខ្មៅ​ស​អាក្រក់​ល្អ​យ៉ាងណា​មិនមែន​ជា​បញ្ហា​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ទៀត​ឡើយ ។

បច្ចុប្បន្នភាព​នៃ​អ្នក​ទាំង​២​គឺ​ផ្តល់​សេចក្តីសុខ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ស្ត្រី​មួយ​ចំនួន​តែងតែ​និយាយ​ថា ខ្លួន​ពិតជា​ភ័យ​ខ្លាំង​ពេល​រួម​ភេទ​ជាមួយ​បុរស​មិន​ដែល​ស្គាល់​ឬ​ទើបតែ​ស្គាល់ ខណៈ​មួយ​ចំនួន​ទៀត​និយាយ​ថា ខ្លួន​មាន​អារម្មណ៍​កក់ក្តៅ និង​រីករាយ​ពេល​រួមរ័ក​ជាមួយ​ស្វាមី ។

៣-​វា​ល្អ​ប្រសើរ​ក៏​ព្រោះតែ​អ្នកមាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ល្អ​រួច​ជា​មុន ៖ ភាព​ស្រណុក​សប្បាយ​នៃ​ការ​រួមរ័ក​ត្រូវការ​ចាំបាច់​នូវ​ទំនាក់ទំនង​ល្អ ។ ប្រសិនជា​អ្នក​មិន​អាច​និយាយ​ចេញ​នូវ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឬអ្វី​ដែល​ខ្លួន​មិន​ចង់​ធ្វើ ដូច្នេះ​អ្នក​ប្រហែលជា​មិន​អាច​ឈាន​ទៅ​ដល់​ការ​រួម​ភេទ​មួយ​ដែល​ប្រកបដោយ​ភាព​ស្រណុក​សប្បាយ​សុខដុមរមនា​បាន​ទេ ។ ឈាន​ដល់​ការ​ចូល​រោងការ​ជាមួយ​គ្នា​មាន​ន័យ​ថា អ្នក​ទាំង​២​ពិតជា​បាន​ឆ្លងកាត់​ទំនាក់ទំនង​គ្នា​យ៉ាង​ល្អជា​មិន​ខាន ហើយ​សិច​ដែល​ប្រកបដោយ​អត្ថន័យ​ក៏​ទទួល​បាន​តាម​រយៈ​ទំនាក់ទំនង​ល្អ​បែប​នេះ​ផង​ដែរ ៕

ប្រភព៖ everyday

  • ហេតុ​អ្វី​ក៏​ការ​រួមរ័ក​បន្ទាប់​ពី​រៀប​ការ​រួច​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​រៀប​ការ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:សុខភាព
Tags: